៙ ទោះបើយ៉ាងនេះក៏ដោយ ក៏គេនៅតែប្រព្រឹត្តអំពើបាបដដែល គេមិនបានជឿការអស្ចារ្យរបស់ព្រះអង្គទេ។
ទំនុកតម្កើង 78:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទោះជាយ៉ាងនេះក្ដី គេនៅតែប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ ដោយបះបោរប្រឆាំងនឹងព្រះដ៏ខ្ពស់បំផុត នៅទីរហោស្ថាន។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគាត់នៅតែបន្តប្រព្រឹត្តបាបទាស់នឹងព្រះអង្គទៀត ដោយបះបោរនឹងព្រះដ៏ខ្ពស់បំផុតនៅទីហួតហែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ច ពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាប នឹងទ្រង់ទៀត ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន អាល់គីតាប ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងចិត្តទ្រង់ជានិច្ច ពួកគេបះបោរប្រឆាំងនឹងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។ |
៙ ទោះបើយ៉ាងនេះក៏ដោយ ក៏គេនៅតែប្រព្រឹត្តអំពើបាបដដែល គេមិនបានជឿការអស្ចារ្យរបស់ព្រះអង្គទេ។
ប៉ុន្តែ គេបានបះបោរ ហើយបានបញ្ឈឺព្រះហឫទ័យ នៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ហេតុនោះបានជាព្រះអង្គត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ។
តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។
ដ្បិតខ្ញុំស្គាល់ចិត្តបះបោរ និងចិត្តរឹងរូសរបស់អ្នកហើយ។ មើល៍ កាលខ្ញុំរស់នៅជាមួយអ្នករាល់គ្នានៅឡើយ អ្នកបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចុះចំណង់បើថ្ងៃក្រោយដែលខ្ញុំស្លាប់ទៅ តើនឹងលើសជាងអម្បាលម៉ានទៅទៀត!
នៅត្រង់ភ្នំហោរែបក៏ដែរ អ្នករាល់គ្នាបានបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ហើយព្រះយេហូវ៉ាខ្ញាល់នឹងអ្នករាល់គ្នាជាខ្លាំង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នាទៀតផង។