ស្តេចហ៊ីរ៉ាម នៅស្រុកទីរ៉ុស ទ្រង់បានចាត់ពួកមហាតលិកឲ្យមកគាល់ព្រះបាទសាឡូម៉ូន ពេលដែលឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើងជាសេ្តចជំនួសបិតា ព្រោះហ៊ីរ៉ាមជាមិត្តភក្ដិជិតស្និទ្ធនឹងព្រះបាទដាវីឌតាំងតែពីដើមមក។
ទំនុកតម្កើង 72:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមឲ្យព្រះរាជាមានអំណាច ចាប់តាំងពីសមុទ្រម្ខាង រហូតដល់សមុទ្រម្ខាង ហើយចាប់ពីទន្លេអឺប្រាត រហូតដល់ចុងបំផុតផែនដី! ព្រះគម្ពីរខ្មែរសាកល សូមឲ្យទ្រង់គ្រប់គ្រងពីសមុទ្រមួយរហូតដល់សមុទ្រមួយទៀត និងពីទន្លេធំរហូតដល់ចុងបំផុតនៃផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យរាជ្យរបស់ព្រះករុណាលាតសន្ធឹង ពីសមុទ្រមួយទៅសមុទ្រមួយ និងលាតសន្ធឹងពីទន្លេអឺប្រាតនេះ រហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទ្រង់នឹងមានអំណាច ចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីទន្លេ រហូតដល់ទីបំផុតផែនដី អាល់គីតាប សូមឲ្យអំណាចរបស់ស្តេចលាតសន្ធឹង ពីសមុទ្រមួយទៅសមុទ្រមួយ និងលាតសន្ធឹងពីទន្លេអឺប្រាតនេះ រហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។ |
ស្តេចហ៊ីរ៉ាម នៅស្រុកទីរ៉ុស ទ្រង់បានចាត់ពួកមហាតលិកឲ្យមកគាល់ព្រះបាទសាឡូម៉ូន ពេលដែលឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើងជាសេ្តចជំនួសបិតា ព្រោះហ៊ីរ៉ាមជាមិត្តភក្ដិជិតស្និទ្ធនឹងព្រះបាទដាវីឌតាំងតែពីដើមមក។
ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។
ដើមទំពាំងបាយជូរនោះបែកមែក រហូតទៅដល់សមុទ្រ ហើយពន្លករបស់វារហូតទៅដល់ទន្លេអឺប្រាត។
យើងនឹងតាំងឲ្យគេមានអំណាចនៅលើសមុទ្រ ហើយឲ្យដៃស្តាំគេបានគ្រប់គ្រង លើអស់ទាំងទន្លេ។
ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជបល្ល័ង្ករបស់គេនឹងគង់វង្ស នៅចំពោះយើងដូចព្រះអាទិត្យ។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
យើងនឹងកាត់រទេះចម្បាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូរចម្បាំងនឹងត្រូវកាត់ចេញ ហើយព្រះអង្គនឹងមានព្រះបន្ទូល ពីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ នឹងចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។