ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 50:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​មិន​ទទួល​គោ​ឈ្មោល​ពី​ផ្ទះ​របស់​អ្នក ឬ​ពពែ​ឈ្មោល​ពី​ក្រោលរបស់​អ្នក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​នឹង​មិន​យក​គោបា​ពី​ផ្ទះ​របស់អ្នក​ឡើយ ក៏មិន​យក​ពពែឈ្មោល​ពី​ក្រោល​របស់អ្នក​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា ឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អញ​មិន​យក​គោ​ឈ្មោល​ពី​ផ្ទះ​ឯង ឬ​ពពែ​ឈ្មោល​ពី​ក្រោល​ឯង​ឡើយ

សូមមើលជំពូក

អាល់គីតាប

យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា ឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 50:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ទូល‌បង្គំ​ពោល​ថា «មើល៍ ទូល‌បង្គំ​មក​ហើយ សេចក្ដី​នេះ​មាន​ចែង​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ


បែប​នេះ​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ ដល់​ព្រះ‌យេហូវ៉ា ជាង​ការ​ថ្វាយ​គោ​ឈ្មោល ឬ​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែង និង​ក្រចក​ទៅ​ទៀត។


ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។