ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយរីករាយ ពួកកូនស្រី នៃសាសន៍យូដាមានចិត្តត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។
ទំនុកតម្កើង 48:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដើរចុះឡើងក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញ ហើយរាប់ចំនួនប៉មរបស់ទីក្រុងនេះមើល ព្រះគម្ពីរខ្មែរសាកល ចូរដើរជុំវិញស៊ីយ៉ូន ហើយឡោមព័ទ្ធទីក្រុងនោះ ចូររាប់ប៉មទាំងឡាយរបស់នាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនរបស់ព្រះជាម្ចាស់អើយ ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន! ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង ហើយរាប់អស់ទាំងប៉មនៃទីក្រុង អាល់គីតាប ប្រជាជនរបស់អុលឡោះអើយ ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន! ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល! |
ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយរីករាយ ពួកកូនស្រី នៃសាសន៍យូដាមានចិត្តត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។