លោកយ៉ាកុបជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាបានធ្វើឲ្យពុកបាត់កូនអស់ហើយ គឺយ៉ូសែបមិននៅ ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវនេះ ឯងចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះបានមកទាស់នឹងពុកហើយ»។
ទំនុកតម្កើង 39:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ មុននឹងទូលបង្គំចេញទៅ ហើយលែងមានទៀត»។ ព្រះគម្ពីរខ្មែរសាកល សូមបែរការសម្លក់របស់ព្រះអង្គចេញពីទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានធូរស្បើយ មុនពេលទូលបង្គំលាចាកទៅ ហើយលែងមានទូលបង្គំទៀត”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱសូមប្រណីដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានមានកំឡាំងឡើង មុនដែលទូលបង្គំចេញបាត់ទៅ ហើយមិនមានទៀត។ អាល់គីតាប សូមបែរចេញពីខ្ញុំ ដើម្បីឲ្យខ្ញុំស្រឡះមុខបន្តិច មុននឹងខ្ញុំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។ |
លោកយ៉ាកុបជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាបានធ្វើឲ្យពុកបាត់កូនអស់ហើយ គឺយ៉ូសែបមិននៅ ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវនេះ ឯងចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះបានមកទាស់នឹងពុកហើយ»។
លោកយ៉ាកុបទូលផារ៉ោនថា៖ «ចំនួនឆ្នាំដែលទូលបង្គំបានស្នាក់អាស្រ័យលើផែនដីនេះ បានតែមួយរយសាមសិបឆ្នាំទេ អាយុទូលបង្គំតិចណាស់ ហើយជួបនឹងទុក្ខលំបាកជាច្រើន មិនអាចប្រៀបនឹងចំនួនឆ្នាំ ដែលបុព្វបុរសរបស់ទូលបង្គំបានស្នាក់អាស្រ័យនៅនោះឡើយ»។
«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
ព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះព្រះអង្គ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាបុព្វបុរសយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ។
តើដល់កាលណាទើបព្រះអង្គ បែរព្រះនេត្រចេញពីទូលបង្គំ ហើយមិនទុកទូលបង្គំតែឯង ល្មមតែឲ្យលេបទឹកមាត់បានផង?
ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ បណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ!
៙ ពេលនោះ ផែនដីបានកក្រើក ហើយរញ្ជួយ គ្រឹះភ្នំទាំងឡាយក៏ញាប់ញ័រ ហើយរំពើកឡើង ព្រោះព្រះអង្គក្រោធ។
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់អញ អ្នករាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅជាមួយអញប៉ុណ្ណោះទេ