លោកអ័ប្រាហាំតែងប្រាប់គេថា «នាងប្អូនស្រីខ្ញុំ»។ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្ដេចក្រុងកេរ៉ា បានចាត់គេឲ្យទៅនាំយកលោកស្រីសារ៉ាមក។
ទំនុកតម្កើង 34:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងថ្វាយពរព្រះយេហូវ៉ាគ្រប់ពេលវេលា ពាក្យសរសើរតម្កើងព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ ពេលវេលា សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច អាល់គីតាប ខ្ញុំនឹងអរគុណអុលឡោះតាអាឡា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងទ្រង់ឥតឈប់សោះឡើយ។ |
លោកអ័ប្រាហាំតែងប្រាប់គេថា «នាងប្អូនស្រីខ្ញុំ»។ ដូច្នេះ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្ដេចក្រុងកេរ៉ា បានចាត់គេឲ្យទៅនាំយកលោកស្រីសារ៉ាមក។
សម័យនោះ មានកើតអំណត់នៅក្នុងស្រុក ផ្សេងពីអំណត់លើកមុន ដែលកើតមាននៅជំនាន់លោកអ័ប្រាហាំ។ លោកអ៊ីសាកធ្វើដំណើរទៅក្រុងកេរ៉ា ទៅជ្រកកោននឹងព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន។
ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងតែពីកំណើត គឺព្រះអង្គហើយដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយ ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។
មាត់ទូលបង្គំពេញដោយពាក្យ សរសើរតម្កើងព្រះអង្គ ហើយដោយពាក្យលើកតម្កើង ព្រះអង្គដរាបរាល់ថ្ងៃ។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។
ពេលនោះ ពួកសាវកក៏ចេញពីក្រុមប្រឹក្សាដោយអរសប្បាយ ព្រោះព្រះបានរាប់គេជាអ្នកស័ក្តិសមនឹងរងដំនៀល ដោយព្រោះព្រះនាមព្រះយេស៊ូវ។
ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
បងប្អូនអើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការត្រឹមត្រូវ ព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងតែចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។
រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។
ពួកមហាតលិករបស់ព្រះបាទអ័គីសទូលថា៖ «តើអ្នកនេះមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬ? តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា "សូលបានសម្លាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬ"?»