ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីថូប៊ីយ៉ា និងសានបាឡាត តាមការទាំងនេះដែលគេបានប្រព្រឹត្ត ហើយសូមនឹកចាំពីនាងណូអាឌា ជាហោរា និងហោរាឯទៀតៗ ដែលចង់បំភ័យទូលបង្គំផង។
ទំនុកតម្កើង 137:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!» ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមនឹកចាំថានៅថ្ងៃនៃសេចក្ដីអន្តរាយរបស់យេរូសាឡិម កូនចៅអេដំបានពោលថា៖ “កម្ទេចទៅ! កម្ទេចទៅ! រហូតដល់គ្រឹះរបស់វា!”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមកុំភ្លេចនូវអំពើដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ! ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីពួកជនជាតិអេដំមថា នៅថ្ងៃលំបាកនៃក្រុងយេរូសាឡិម នោះគេបានស្រែកថា ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។ |
ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីថូប៊ីយ៉ា និងសានបាឡាត តាមការទាំងនេះដែលគេបានប្រព្រឹត្ត ហើយសូមនឹកចាំពីនាងណូអាឌា ជាហោរា និងហោរាឯទៀតៗ ដែលចង់បំភ័យទូលបង្គំផង។
៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ខ្មាំងសត្រូវបានត្មះតិះដៀល ហើយសាសន៍មួយដែលល្ងីល្ងើ បានប្រមាថព្រះនាមព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់រឿងនេះចុះក្នុងសៀវភៅ ទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតយើងនឹងលុបឈ្មោះអាម៉ាឡេកចេញពីក្រោមមេឃនេះឲ្យអស់ មិនឲ្យអ្នកណានឹកចាំទៀតឡើយ»។
អ្នកបានអរសប្បាយពីដំណើរមត៌កនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះត្រូវចោលស្ងាត់ជាយ៉ាងណា នោះយើងនឹងធ្វើដល់អ្នកយ៉ាងនោះដែរ។ ឱភ្នំសៀរ និងស្រុកអេដុមទាំងមូលអើយ អ្នកនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
គេមិនគិតថា យើងនឹកចាំពីអំពើអាក្រក់ទាំងប៉ុន្មានរបស់គេទេ។ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ អំពើទាំងនោះនៅចំពោះមុខយើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍អេដុម អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនរបស់ខ្លួន ក៏គ្មានចិត្តមេត្តាប្រណីទាល់តែសោះ គេចេះតែហែកហួរតាមកំហឹងរបស់គេ ក៏ចេះតែចងកំហឹងជាដរាប។
ព្រះអង្គបានយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ គឺដើម្បីសង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។ ព្រះអង្គបានវាយអ្នកកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញចាប់តាំងពីជើងរហូតដល់ក្បាលផង។ -បង្អង់-
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "យើងនឹកចាំពីការដែលពួកអាម៉ាឡេកធ្វើដល់ពួកអ៊ីស្រាអែល គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក។