សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់ ក៏ពោលដោយខ្សឹបគ្នា អណ្ដាតគេបានជាប់នៅនឹងក្រអូមមាត់។
ទំនុកតម្កើង 137:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ប្រសិនបើខ្ញុំមិនដាក់ក្រុងយេរូសាឡិម ឲ្យខ្ពស់លើសជាងអំណរដ៏ខ្ពស់បំផុតរបស់ខ្ញុំទេ នោះសូមឲ្យអណ្ដាតខ្ញុំ ស្អិតជាប់នឹងក្រអូមមាត់ខ្ញុំទៅចុះ! ព្រះគម្ពីរខ្មែរសាកល ប្រសិនបើខ្ញុំមិននឹកចាំនាង ប្រសិនបើខ្ញុំមិនដាក់យេរូសាឡិមឲ្យខ្ពស់ជាងអំណរដ៏ខ្លាំងបំផុតរបស់ខ្ញុំទេ សូមឲ្យអណ្ដាតរបស់ខ្ញុំនៅជាប់នឹងក្រអូមមាត់របស់ខ្ញុំចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាខ្ញុំមិនរឭកដល់ឯង គឺបើខ្ញុំមិនចូលចិត្តនឹងក្រុងយេរូសាឡិម ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់ខ្ញុំ នោះសូមឲ្យអណ្តាតខ្ញុំជាប់នៅក្រអូមមាត់ចុះ អាល់គីតាប ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ! |
សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់ ក៏ពោលដោយខ្សឹបគ្នា អណ្ដាតគេបានជាប់នៅនឹងក្រអូមមាត់។
នោះសូមឲ្យស្មាខ្ញុំ បានសណ្តកចេញពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ។
កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់ ព្រះអង្គដាក់ទូលបង្គំ ចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់។
៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។
អណ្ដាតរបស់កូនដែលនៅបៅ នៅជាប់នឹងក្រអូមមាត់ដោយស្រេក កូនតូចៗសូមនំបុ័ង តែគ្មានអ្នកណាឲ្យវាឡើយ។
យើងនឹងធ្វើឲ្យអណ្ដាតអ្នក ជាប់នៅនឹងក្រអូមមាត់ ឲ្យអ្នកទៅជាគ ដើម្បីមិនឲ្យធ្វើជាអ្នកបន្ទោសដល់គេទៀត ដ្បិតគេជាពូជពង្សរឹងចចេស។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ប៉ុន្តែ ខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃវិសេសដល់ខ្ញុំឡើយ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរ ព្រមទាំងការងារ ដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។