Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 3:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 យើង​នឹង​ធ្វើ​ឲ្យ​អណ្ដាត​អ្នក ជាប់​នៅ​នឹង​ក្រអូម​មាត់ ឲ្យ​អ្នក​ទៅ​ជា​គ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អ្នក​បន្ទោស​ដល់​គេ​ទៀត ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត ហើយ​ក៏​ពុំ​អាច​ស្ដី​បន្ទោស​ពួក​គេ​ដែរ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អញ​នឹង​ធ្វើ​ឲ្យ​អណ្តាត​ឯង ជាប់​នៅ​នឹង​ក្រអូម‌មាត់ ឲ្យ​ឯង​បាន​គ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អ្នក​បន្ទោស​ដល់​គេ​ទៀត ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស

សូមមើលជំពូក ចម្លង

អាល់គីតាប

26 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មនុស្ស​គ​និយាយ​ពុំ​កើត ហើយ​ក៏​ពុំ​អាច​ស្ដី​បន្ទោស​ពួក​គេ​បាន​ដែរ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 3:26
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នកទេ ប្រសិន‌បើ​ខ្ញុំ​មិន​ដាក់​ក្រុង​យេរូ‌សាឡិម ឲ្យ​ខ្ពស់លើស​ជាង​អំណរ​ដ៏​ខ្ពស់​បំផុត​របស់​ខ្ញុំទេ នោះ​សូម​ឲ្យ​អណ្ដាត​ខ្ញុំ ស្អិត​ជាប់​នឹង​ក្រអូម​មាត់​ខ្ញុំ​ទៅ​ចុះ!


ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល‌បង្គំ នោះ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។


ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា៖ យើង​បាន​ចិញ្ចឹម​បី‌បាច់​រក្សា​កូន តែ​រាល់​គ្នា​បាន​បះ‌បោរ​នឹង​យើង​វិញ។


ដូច្នេះ ចូរ​ឲ្យ​អ្នក​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត


ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ក្នុង​ដី ព្រះ‌អង្គ​បាន​បំបាក់​រនុក​ផង។ ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ។


«កូន​មនុស្ស​អើយ អ្នក​នៅ​ក្នុង​ចំណោម​ពូជ‌ពង្ស​រឹង​ចចេស​ជា​ពួក​អ្នក​ដែល​មាន​ភ្នែក​សម្រាប់​មើល តែ​មើល​មិន​ឃើញ​ទេ ក៏​មាន​ត្រចៀក​សម្រាប់​ស្តាប់ តែ​ស្តាប់​មិន​ឮ​ដែរ ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស


ដូច្នេះ កូន​មនុស្ស​អើយ ចូរ​រៀបចំ​អីវ៉ាន់ សម្រាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ អ្នក​ត្រូវ​រើ​ចេញ​ពី​កន្លែង​អ្នក ទៅ​កន្លែង​មួយ​ទៀត នៅ​ចំពោះ​ភ្នែក​គេ ប្រហែល​ជា​គេ​នឹង​ពិចារ‌ណា​យល់ ទោះ​បើ​គេ​ជា​វង្ស​រឹង​ចចេស​ក៏​ដោយ។


នៅ​ថ្ងៃ​នោះ មាត់​អ្នក​នឹង​បើក​ឡើង​ដល់​អ្នក​ដែល​រត់​រួច អ្នក​នឹង​អាច​និយាយ​បាន មិន​នៅ​គ​ទៀត​ឡើយ គឺ​យ៉ាង​នោះ ដែល​អ្នក​នឹង​ធ្វើ​ជា​ទី​សម្គាល់​ដល់​គេ ហើយ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច​បាន​មក​ដល់ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​លើ​ខ្ញុំ ព្រះ‌អង្គ​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះ មាត់​ខ្ញុំ​បាន​បើក​ឡើង ហើយ​ខ្ញុំ​មិន​នៅ​គ​ទៀត​ទេ។


កាល​លោក​បាន​មាន​ប្រសាសន៍​មកកាន់​ខ្ញុំ​តាម​សេចក្ដី​ទាំង​នេះ​រួច​ហើយ ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​នៅ​ស្ងៀម។


អេប្រាអិម​បាន​ភ្ជាប់​ខ្លួន​នឹង​រូប​ព្រះ​ហើយ តាម​តែ​គេ​ចុះ


ប៉ុន្តែ មិន​ត្រូវ​ឲ្យ​អ្នក​ណា​ជំទាស់ ឬ​ស្តី​បន្ទោស​គ្នា​ឡើយ ដ្បិត ឱ​សង្ឃ​អើយ យើង​ជំទាស់​នឹង​អ្នក​តែ​ប៉ុណ្ណោះ។


គេ​ស្អប់​អ្នក​ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​គេ​ខ្ពើម​អ្នក​ដែល​និយាយ​សេចក្ដី​ពិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម