ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងស្រុកគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។
ទំនុកតម្កើង 135:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គហើយដែលបានប្រហារ អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ទាំងសត្វ។ ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលវាយសម្លាប់អស់ទាំងកូនច្បងនៃអេហ្ស៊ីប ចាប់ពីមនុស្ស រហូតដល់សត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បង របស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ហើយនឹងសត្វផង។ អាល់គីតាប ទ្រង់បានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ |
ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងស្រុកគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។
៙ គឺដល់ព្រះអង្គដែលបានប្រហារ អស់ទាំងកូនច្បងរបស់ពួកអេស៊ីព្ទ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីព្ទ ហើយវាយអស់ទាំងកូនច្បងក្នុងស្រុកអេស៊ីព្ទ ទាំងមនុស្សទាំងសត្វ យើងនឹងដាក់ទោសព្រះទាំងអស់របស់ស្រុកអេស៊ីព្ទ គឺយើងនេះជាព្រះយេហូវ៉ា។
ដ្បិតកាលផារ៉ោនបានតាំងព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យពួកយើងចេញ នោះព្រះយេហូវ៉ាបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមកដំបូង ជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនប្រុសច្បងរបស់ពួកយើង នោះពួកយើងលោះវិញ"។
ព្រះអង្គមានព្រះបន្ទូលទៀតថា "យើងនឹងជំនុំជម្រះសាសន៍ដែលយកពួកគេទៅបម្រើ ហើយក្រោយមក គេនឹងចេញមកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ" ។