កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជម្រាបថា៖ «ពួកសាសន៍ខាល់ដេ បានចែកគ្នាជាបីកង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សម្លាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំមួយទេ ដែលរត់រួចមកជម្រាបលោក»។
ទំនុកតម្កើង 119:61 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះជាមនុស្សអាក្រក់ដាក់អន្ទាក់ ចាំចាប់ទូលបង្គំក៏ដោយ ក៏ទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ព្រះគម្ពីរខ្មែរសាកល ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់បានធ្វើឲ្យទូលបង្គំ ជាប់អន្ទាក់របស់គេ តែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ តែទូលបង្គំមិនបានភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ អាល់គីតាប មនុស្សអាក្រក់បានធ្វើឲ្យខ្ញុំ ជាប់អន្ទាក់របស់គេ តែខ្ញុំឥតភ្លេចហ៊ូកុំរបស់ទ្រង់ទេ។ |
កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជម្រាបថា៖ «ពួកសាសន៍ខាល់ដេ បានចែកគ្នាជាបីកង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សម្លាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំមួយទេ ដែលរត់រួចមកជម្រាបលោក»។
ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។
មនុស្សអាក្រក់ពួនចាំសម្លាប់ទូលបង្គំ តែទូលបង្គំពិចារណាសេចក្ដីបន្ទាល់ របស់ព្រះអង្គ។
មនុស្សអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ គេបានលាតមង ទាំងមានខ្សែចាំរូត ហើយគេដាក់អង្គប់តាមផ្លូវ ចាំចាប់ទូលបង្គំ។ –បង្អង់
ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងសត្រូវរបស់ទូលបង្គំមាន គ្នាច្រើនណាស់! មនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំ
កុំឲ្យពោលដូច្នេះឡើយថា យើងនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់យើងដែរ យើងនឹងសង់ដល់អ្នកនោះតាមការ ដែលគេបានប្រព្រឹត្តរួចហើយ។
ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏រួមគ្នាប្រព្រឹត្តបែបនោះដែរ គេកាប់សម្លាប់មនុស្សតាមផ្លូវទៅឯស៊ីគែម គេប្រព្រឹត្តអំពើដ៏អាក្រក់។