បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ព្រះអង្គ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្ដីរុងរឿង ហើយអស់ទាំងឆ្នាំគេដោយអំណរ។
ទំនុកតម្កើង 119:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាអ្នកដែលមិនប្រព្រឹត្តអំពើទុច្ចរិត គឺដើរតាមផ្លូវរបស់ព្រះអង្គវិញ! ព្រះគម្ពីរខ្មែរសាកល ពួកគេមិនប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺដើរក្នុងផ្លូវរបស់ព្រះអង្គវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺគេដើរតាមផ្លូវរបស់ទ្រង់វិញ អាល់គីតាប អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ទ្រង់។ |
បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ព្រះអង្គ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្ដីរុងរឿង ហើយអស់ទាំងឆ្នាំគេដោយអំណរ។
គឺយើងបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាត្រូវដើរតាមផ្លូវដែលយើងបង្គាប់អ្នកគ្រប់ជំពូក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ។
ក៏ដកដៃចេញពីអំពើទុច្ចរិត ហើយមិនបានយកការប្រាក់ ឬកម្រៃអ្វីឡើយ គឺបានសម្រេចតាមក្រឹត្យក្រមរបស់យើង ហើយប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់យើងទាំងប៉ុន្មាន កូននោះនឹងមិនស្លាប់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ឪពុកខ្លួនឡើយ គឺនឹងមានជីវិតរស់នៅជាមិនខាន។
អស់អ្នកដែលកើតពីព្រះ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចធ្វើបាបបានឡើយ ព្រោះគេបានកើតមកពីព្រះ។
យើងដឹងថា អស់អ្នកដែលកើតមកពីព្រះ មិនធ្វើបាបទៀតឡើយ គឺព្រះអង្គដែលកើតមកពីព្រះ ទ្រង់ការពារអ្នកនោះ ហើយមេកំណាចមិនអាចប៉ះអ្នកនោះបានឡើយ។