៙ ឱព្រះយេហូវ៉ាអើយ សូមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ផ្សាយមកដល់ទូលបង្គំ គឺការសង្គ្រោះរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ
ទំនុកតម្កើង 119:123 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។ ព្រះគម្ពីរខ្មែរសាកល ភ្នែករបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ និងចំពោះព្រះបន្ទូលនៃសេចក្ដីសុចរិតរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកទូលបង្គំស្រវាំងទៅ ដោយទន្ទឹង ចាំឲ្យបានសេចក្ដីសង្គ្រោះ នឹងព្រះបន្ទូលដ៏សុចរិតរបស់ទ្រង់ អាល់គីតាប ខ្ញុំទន្ទឹងរង់ចាំមើលទ្រង់សង្គ្រោះខ្ញុំ ខ្ញុំរង់ចាំបន្ទូលសន្យាដ៏សុចរិត របស់ទ្រង់។ |
៙ ឱព្រះយេហូវ៉ាអើយ សូមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ផ្សាយមកដល់ទូលបង្គំ គឺការសង្គ្រោះរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ
ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។
៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។
ទូលបង្គំល្វើយ ដោយសារសម្រែករបស់ទូលបង្គំ បំពង់កទូលបង្គំស្ងួតហើយ ភ្នែកទូលបង្គំទៅជាស្រវាំង ដោយសារទន្ទឹងរង់ចាំព្រះនៃទូលបង្គំ។
យើងរង់ចាំជំនួយឡើងផ្សាភ្នែក តែគ្មានអ្នកណាមកជួយយើងសោះ ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍មួយ ដែលជួយសង្គ្រោះមិនបាន។