លោកឡាបាន់សួរថា៖ «តើពុកត្រូវឲ្យអ្វីដល់កូន?» លោកយ៉ាកុបឆ្លើយថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ បើលោកឪពុកព្រមធ្វើដូច្នេះឲ្យខ្ញុំមែន នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត។
ទំនុកតម្កើង 118:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ូពឹងជ្រកក្នុងព្រះយេហូវ៉ា ជាជាងទុកចិត្តដល់មនុស្ស។ ព្រះគម្ពីរខ្មែរសាកល ការដែលជ្រកកោនក្នុងព្រះយេហូវ៉ា ប្រសើរជាងទុកចិត្តលើមនុស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងមនុស្ស អាល់គីតាប ផ្ញើជីវិតលើអុលឡោះតាអាឡា នោះប្រសើរជាងទុកចិត្តលើមនុស្ស។ |
លោកឡាបាន់សួរថា៖ «តើពុកត្រូវឲ្យអ្វីដល់កូន?» លោកយ៉ាកុបឆ្លើយថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ បើលោកឪពុកព្រមធ្វើដូច្នេះឲ្យខ្ញុំមែន នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត។
៙ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។
មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ា ជាទីទុកចិត្ត ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត ឬទៅរកអស់អ្នកដែលវង្វេង ទៅតាមសេចក្ដីភូតភរ។