Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លោក​ឡាបាន់​សួរ​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ដល់​កូន?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «លោក​ឪ​ពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ បើ​លោក​ឪពុក​ព្រម​ធ្វើ​ដូច្នេះ​ឲ្យ​ខ្ញុំ​មែន នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ឡាបាន់​សួរថា​៖ “តើ​យើង​គួរ​ឲ្យ​អ្វី​ដល់​ឯង​?”។ យ៉ាកុប​ឆ្លើយថា​៖ “លោកអ៊ំ​មិន​បាច់​ឲ្យ​អ្វី​ដល់​ខ្ញុំ​ឡើយ​។ បើសិន​លោកអ៊ំ​ធ្វើ​ការ​នេះ​ដល់​ខ្ញុំ ខ្ញុំ​នឹង​ត្រឡប់ទៅ​ឃ្វាល និង​ថែរក្សា​ហ្វូងសត្វ​របស់លោកអ៊ំ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» លោក​យ៉ាកុប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​ឡាបាន់​សួរ​ថា តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង យ៉ាកុប​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្វី​មក​ខ្ញុំ​សោះ បើ​លោក​ឪពុក​នឹង​ធ្វើ​ដូច្នេះ នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ឡាបាន់​សួរ​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» យ៉ាកកូប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្តាប់​សេចក្តី​ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ​ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​តទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មុន​ដែល​ខ្ញុំ​មក លោក​ឪពុក​មាន​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​បាន​ចម្រើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ។ ឥឡូវ​នេះ តើ​ពេល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួសារ​របស់​ខ្ញុំ​ផង?»


ខ្ញុំ​នឹង​ទៅ​រក​មើល​ក្នុង​ហ្វូង​ចៀម​របស់​លោក​ឪពុក​នៅ​ថ្ងៃ​នេះ ដើម្បី​ញែក​សត្វ​ពព្លាក់ ពពាល និង​សត្វ​ខ្មៅ​ទាំង​អស់​ក្នុង​កូន​ចៀម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សត្វ​ដែល​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ​ផង ទុក​ជា​ឈ្នួល​សម្រាប់​ខ្ញុំ។


ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​ដល់​មនុស្ស។


កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម