ទំនុកតម្កើង 103:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល កាលណាខ្យល់បក់កាត់ពីលើវា នោះវាក៏លែងមាន ហើយសូម្បីតែកន្លែងរបស់វាក៏លែងស្គាល់វាទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ ឥតមានទុកស្នាមអ្វីសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត អាល់គីតាប ពេលណាមានខ្យល់បក់មក វាក៏រុះរោយបាត់អស់ទៅ ឥតមានទុកស្នាមអ្វីសោះឡើយ។ |
នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។
មានឮសំឡេងមួយកំពុងតែថា៖ «ចូរប្រកាសចុះ» នោះមានម្នាក់សួរថា៖ «តើត្រូវឲ្យស្រែកថាដូចម្តេច?»។ ចូរថា៖ «មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល។
ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់ដង្ហើមនៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្ដាជន គេពិតដូចជាស្មៅដែរ។