ទំនុកតម្កើង 102:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនៅទន្ទឹងរង់ចាំ ដូចជាសត្វចាបគ្មានគូ នៅលើដំបូលផ្ទះ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានចាំយាម ក៏បានដូចជាសត្វស្លាបដែលនៅឯកោលើដំបូលផ្ទះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនៅទន្ទឹងរង់ចាំប្រៀបដូចជា សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ អាល់គីតាប ខ្ញុំនៅទន្ទឹងរង់ចាំប្រៀបដូចជា សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។ |
ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។
មិត្តសម្លាញ់ និងគូកនទូលបង្គំ គេឈរមើលទុក្ខវេទនារបស់ទូលបង្គំពីចម្ងាយ ហើយបងប្អូនរបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយដែរ។
៙ ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ មិនឲ្យដេកលក់ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។