នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។
ដានីយ៉ែល 4:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ ក៏មានចិត្តតក់ស្លុតមួយសម្ទុះ។ គំនិតរបស់លោកធ្វើឲ្យលោកភ័យរន្ធត់ តែស្ដេចមានរាជឱង្ការថា៖ «បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីកាត់ស្រាយនាំឲ្យអ្នកភ័យរន្ធត់ឡើយ»។ បេលថិស្សាសារទូលតបថា៖ «បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យសុបិននេះធ្លាក់ទៅលើអស់អ្នកដែលស្អប់ព្រះកុរណា ហើយសេចក្ដីកាត់ស្រាយធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណាវិញ! ព្រះគម្ពីរខ្មែរសាកល ពេលនោះ ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ ក៏រន្ធត់មួយសន្ទុះ ហើយគំនិតរបស់គាត់ក៏ធ្វើឲ្យគាត់តក់ស្លុត។ ស្ដេចមានរាជឱង្ការថា៖ “បេលថិស្សាសារអើយ កុំឲ្យយល់សប្តិនេះ ឬការកាត់ស្រាយនៃយល់សប្តិនេះ ធ្វើឲ្យអ្នកតក់ស្លុតឡើយ”។ បេលថិស្សាសារទូលតបថា៖ “ព្រះអម្ចាស់នៃខ្ញុំព្រះបាទអើយ សូមឲ្យសុបិននេះបានសម្រាប់អ្នកដែលស្អប់ព្រះករុណា ហើយឲ្យការកាត់ស្រាយនៃសុបិននេះបានសម្រាប់ពួកបច្ចាមិត្តរបស់ព្រះករុណាវិញ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះបានកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ អាល់គីតាប ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ! |
នាងនិយាយទៅឪពុកថា៖ «សូមលោកម្ចាស់កុំខឹងនឹងកូន ដែលកូនក្រោកនៅមុខលោកឪពុកពុំបានឡើយ ដ្បិតកូនកើតមានការដូចស្រីៗធ្លាប់មាន»។ គាត់ក៏ខំរកមើល តែមិនឃើញរូបថេរ៉ាភីមទាំងនោះឡើយ។
នោះត្រូវជម្រាបថា "សត្វទាំងនេះជារបស់យ៉ាកុប ជាអ្នកបម្រើរបស់លោក គឺជាជំនូនផ្ញើមកជូនលោកអេសាវជាម្ចាស់របស់ខ្ញុំ ហើយមើល៍ លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ"»។
កាលអូបាឌានកំពុងតែដើរនៅតាមផ្លូវ លោកអេលីយ៉ាមកជួបលោក ហើយលោកក៏ស្គាល់លោកអេលីយ៉ា រួចក្រាបផ្កាប់មុខចុះសួរថា៖ «តើនេះគឺលោកអេលីយ៉ា ជាម្ចាស់ខ្ញុំឬ?»។
ប៉ុន្ដែ ឥឡូវនេះ សូមព្រះអង្គអត់ទោសអំពើបាបរបស់ពួកគេផង បើមិនដូច្នោះទេ សូមលុបឈ្មោះទូលបង្គំចេញពីបញ្ជីដែលព្រះអង្គបានកត់ទុកនោះទៅ»។
ប៉ុន្តែ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលយើងបានឲ្យគេដឹកនាំអ្នកទៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ អ្នករាល់គ្នានឹងបានសេចក្ដីសុខដែរ។
ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតខ្ញុំ បានឮសូរត្រែ ជាសូរអឺងកងនៃចម្បាំងហើយ។
ចៅហ្វាយលើពួកមហាតលិកបានដាក់ឈ្មោះអ្នកទាំងនោះដូចតទៅ៖ លោកដាក់ឈ្មោះដានីយ៉ែលថា បេលថិស្សាសារ ដាក់ឈ្មោះហាណានាថា សាដ្រាក់ ដាក់ឈ្មោះមីសាអែលថា មែសាក់ ហើយដាក់ឈ្មោះអ័សារាថា អ័បេឌ-នេកោ។
ស្ដេចមានរាជឱង្ការមកកាន់ដានីយ៉ែល ដែលលោកមានឈ្មោះបេលថិស្សាសារថា៖ «តើលោកអាចប្រាប់ពីសុបិនដែលយើងបានឃើញ ហើយកាត់ស្រាយសុបិននោះបានឬទេ?»
បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច ជាស្តេចដែលព្រះនៃស្ថានសួគ៌បានប្រទានឲ្យមានរាជ្យ ព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អ
បពិត្រព្រះករុណា សេចក្ដីកាត់ស្រាយមានន័យបែបនេះ គឺជារាជបញ្ជានៃព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវកើតមានដល់ព្រះករុណាជាអម្ចាស់នៃទូលបង្គំ
ព្រោះឃើញថា នៅក្នុងអ្នកនោះមានវិញ្ញាណមួយដ៏វិសេស មានចំណេះជ្រៅជ្រះ និងមានយោបល់ចេះកាត់ស្រាយសុបិន ដោះស្រាយប្រស្នា និងដោះស្រាយបញ្ហាស្មុគស្មាញបាន។ ស្ដេចប្រទានឈ្មោះឲ្យអ្នកនោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក លោកនឹងកាត់ស្រាយន័យថ្វាយព្រះករុណា»។
បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតបានប្រទានរាជ្យសម្បត្តិ ភាពឧត្ដុងឧត្ដម សិរីល្អ និងតេជានុភាពដល់ព្រះបាទនេប៊ូក្នេសា ជាបិតារបស់ព្រះករុណា។
ដោយព្រោះតែភាពឧត្ដុងឧត្ដម ដែលព្រះបានប្រទានឲ្យស្ដេច ប្រជាជនទាំងអស់ ជាតិសាសន៍ទាំងឡាយ មនុស្សគ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះស្ដេច។ អ្នកណាដែលទ្រង់ចង់សម្លាប់ នោះក៏សម្លាប់ ហើយអ្នកណាដែលទ្រង់ចង់ទុកជីវិត នោះក៏ទុក អ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទម្លាក់ចុះ នោះក៏ទម្លាក់។
ឯខ្ញុំ ដានីយ៉ែល ចិត្តខ្ញុំកើតមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួន ហើយនិមិត្តក្នុងគំនិតខ្ញុំ ក៏នាំឲ្យខ្ញុំតក់ស្លុត។
សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ចំណែកឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ហើយមុខខ្ញុំក៏ស្លេកស្លាំង តែខ្ញុំរក្សារឿងនោះទុកនៅក្នុងចិត្ត។
ដូច្នេះ ខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺអស់បួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅបំពេញកិច្ចការរបស់ស្តេចវិញ តែខ្ញុំតក់ស្លុតជាខ្លាំងដោយសារនិមិត្តនោះ ហើយគ្មានអ្នកណាអាចយល់បាន។
ភ្នំទាំងប៉ុន្មានបានឃើញព្រះអង្គ ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ ទីជម្រៅក៏បញ្ចេញសំឡេង ហើយបានលើកដៃឡើងទៅលើ
តែហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំង ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ។
ឯដាវីឌក៏ចេញពីរអាងតាមក្រោយ ស្រែកទូលដល់សូលថា៖ «បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ» ពេលស្ដេចសូលបែរទតមកក្រោយ ដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំស្តេច
ដាវីឌឆ្លើយតបទៅអ័ប៊ីនើរថា៖ «តើឯងមិនមែនជាមនុស្សទេឬ? តើមានអ្នកណាដូចជាឯង ក្នុងចំណោមសាសន៍អ៊ីស្រាអែល? ហេតុអ្វីបានជាឯងមិនបានរក្សាស្ដេច ជាចៅហ្វាយរបស់ឯង? ដ្បិតមានមនុស្សម្នាក់បានចូលមក ចង់បំផ្លាញស្តេច ជាចៅហ្វាយរបស់ឯង។
លោកអេលីសួរថា៖ «តើព្រះបានមានព្រះបន្ទូលប្រាប់អ្នកអ្វីខ្លះ? សូមកុំលាក់នឹងខ្ញុំ បើអ្នកលាក់ខ្ញុំពីគ្រប់ទាំងសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលប្រាប់អ្នក សូមព្រះធ្វើដល់អ្នកដូច្នោះដែរ និងលើសទៅទៀតផង»។