បពិត្រព្រះករុណា ទ្រង់បានចេញរាជបញ្ជាថា មនុស្សទាំងឡាយណាដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង គេត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ
ដានីយ៉ែល 3:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយថា អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ទោសន្ធៅ។ ព្រះគម្ពីរខ្មែរសាកល អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ អាល់គីតាប តាមបញ្ជានេះ អ្នកណាមិនអោនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ |
បពិត្រព្រះករុណា ទ្រង់បានចេញរាជបញ្ជាថា មនុស្សទាំងឡាយណាដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង គេត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ
ប៉ុន្ដែ មានពួកសាសន៍យូដាខ្លះ ដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងលើកិច្ចការនៅអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ អ្នកទាំងបីនាក់នេះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេមិនគោរពបម្រើព្រះរបស់ព្រះករុណា ក៏មិនថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានតាំងឡើងនោះដែរ»។
អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនោះភ្លាម!»។
ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។
ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយ ពួកនាយក ពួកទីប្រឹក្សា និងពួកទេសាភិបាលបានមូលមតិគ្នា សូមឲ្យព្រះរាជាចេញរាជឱង្ការមួយច្បាប់ ប្រកាសបំរាមយ៉ាងតឹងរ៉ឹងថា បពិត្រព្រះរាជា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ។
«យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ហើយអ្នកយាមក៏ឈរនៅមាត់ទ្វារដែរ តែពេលបើកទ្វារទៅ យើងមិនឃើញមានអ្នកណាម្នាក់នៅក្នុងនោះសោះ»។