ហើយវាយបំបាក់រូបព្រះ ព្រមទាំងបំផ្លាញវិហារព្រះបាល ធ្វើឲ្យទៅជាកន្លែងបន្ទោបង់រហូតដល់សព្វថ្ងៃនេះ។
ដានីយ៉ែល 2:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានរាជឱង្ការទៅកាន់ពួកខាល់ដេថា៖ «យើងបានសម្រេចចិត្តយ៉ាងមុតមាំដូចតទៅ ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ហើយកាត់ស្រាយទេ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នាជាដុំៗ ហើយបំផ្លាញផ្ទះរបស់អ្នករាល់គ្នាឲ្យខ្ទេចខ្ទី។ ព្រះគម្ពីរខ្មែរសាកល ស្ដេចទ្រង់តបនឹងពួកខាល់ដេទាំងនោះថា៖ “សេចក្ដីបង្គាប់ដែលចេញពីយើង គឺដាច់ខាត។ ប្រសិនបើអ្នករាល់គ្នាមិនឲ្យយើងដឹងយល់សប្តិនោះ និងការកាត់ស្រាយទេ នោះអ្នករាល់គ្នានឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្រមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្តេច ទ្រង់មានបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក អាល់គីតាប ស្តេចមានប្រសាសន៍ទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ |
ហើយវាយបំបាក់រូបព្រះ ព្រមទាំងបំផ្លាញវិហារព្រះបាល ធ្វើឲ្យទៅជាកន្លែងបន្ទោបង់រហូតដល់សព្វថ្ងៃនេះ។
យើងក៏ចេញបង្គាប់ផងដែរថា ប្រសិនបើអ្នកណាបំប្លែងសេចក្ដីបង្គាប់នេះ នោះត្រូវដោះធ្នឹមមួយពីផ្ទះរបស់អ្នកនោះ ហើយបញ្ឈរឡើង ដោតអ្នកនោះពីលើធ្នឹមនោះទៅ រួចត្រូវប្រើផ្ទះរបស់គេទុកជាកន្លែងបន្ទោបង់ ដោយព្រោះហេតុនេះឯង។
ដូច្នេះ អ្នករាល់គ្នាដែលភ្លេចព្រះអើយ ចូរពិចារណាសេចក្ដីនេះចុះ ក្រែងយើងហែកអ្នកឲ្យខ្ទេច ហើយគ្មានអ្នកណារំដោះបាន។
សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។
កាលឮដូច្នេះ ស្ដេចក៏ខ្ញាល់ ហើយក្រេវក្រោធយ៉ាងក្រៃលែង ទ្រង់ក៏បញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ ដែលនៅស្រុកបាប៊ីឡូន។
ដូច្នេះ យើងចេញរាជបញ្ជាដូចតទៅ៖ ប្រជាជនទាំងឡាយណា ជាតិសាសន៍ណា ហើយនិយាយភាសាណាក៏ដោយ ហ៊ាននិយាយប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះរបស់គេនឹងត្រូវបំផ្លាញឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះឲ្យរួចបែបដូច្នេះបានឡើយ»។
"ឱបេលថិស្សាសារ ជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថា វិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន ហើយថា គ្មានអាថ៌កំបាំងណាដែលពិបាកពេកសម្រាប់លោកឡើយ សូមលោកប្រាប់ពីនិមិត្តដែលយើងបានឃើញក្នុងសុបិន ហើយកាត់ស្រាយប្រាប់យើងផង។
ត្រូវប្រមូលអស់ទាំងជ័យភណ្ឌនៅទីក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង ហើយដុតទាំងអស់ ទាំងទីក្រុង និងជ័យភណ្ឌទាំងប៉ុន្មាន ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ។
នៅគ្រានោះ លោកយ៉ូស្វេប្រកាសជាសម្បថថា៖ «អ្នកណាដែលនាំគេសង់ក្រុងយេរីខូរនេះឡើងវិញ អ្នកនោះនឹងត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ា។ អ្នកណាចាក់គ្រឹះកំផែង កូនច្បងរបស់គេនឹងត្រូវស្លាប់ ហើយអ្នកណាដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់ទៅ»។
ប៉ុន្តែ លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រ្តីព្រាត់ប្រាស់កូន ដូច្នេះ ម្តាយរបស់ឯងក៏នឹងត្រូវព្រាត់ប្រាស់កូនដូច្នោះដែរ»។ រួចលោកសាំយូអែលក៏កាប់អ័កាក់កម្ទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។