ក្រោយមកនឹងមានរាជ្យទីបួន រឹងមាំដូចដែក ព្រោះដែកបំបែកបំបាក់អ្វីៗទាំងអស់ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងណា រាជ្យនោះក៏នឹងបំបែកបំបាក់អ្វីៗទាំងអស់នោះ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងនោះដែរ។
ដានីយ៉ែល 2:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯការដែលព្រះករុណាទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើពីដីឥដ្ឋរបស់ជាងស្មូន ហើយមួយផ្នែកទៀតធ្វើពីដែកវិញ នោះគឺថា រាជ្យនោះនឹងបែកចេញពីគ្នា តែក្នុងរាជ្យនោះ ផ្នែកខ្លះនឹងរឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកលាយជាមួយដីឥដ្ឋ។ ព្រះគម្ពីរខ្មែរសាកល ដូចដែលព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលផ្នែកខ្លះជាដីឥដ្ឋរបស់ជាងស្មូន ផ្នែកខ្លះជាដែក នោះគឺជាអាណាចក្រដែលនឹងបាក់បែកគ្នា ប៉ុន្តែនៅមានភាពរឹងមាំខ្លះនៃដែកក្នុងអាណាចក្រនោះ ដូចដែលព្រះករុណាបានទតឃើញដែកលាយជាមួយដីឥដ្ឋសើមនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដែលទ្រង់បានឃើញប្រអប់ជើង នឹងម្រាមជើងនោះមាន១ចំណែកជាដីរបស់ជាងស្មូន ហើយ១ចំណែកទៀតជាដែកវិញ នោះគឺថា នគរនោះនឹងញែកបែកគ្នា តែក្នុងនគរនោះ នឹងមានកំឡាំងដូចជាដែក ដ្បិតទ្រង់បានឃើញដែកលាយនឹងដីស្អិតនោះ អាល់គីតាប ស្តេចបានមើលឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតស្តេចបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ |
ក្រោយមកនឹងមានរាជ្យទីបួន រឹងមាំដូចដែក ព្រោះដែកបំបែកបំបាក់អ្វីៗទាំងអស់ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងណា រាជ្យនោះក៏នឹងបំបែកបំបាក់អ្វីៗទាំងអស់នោះ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងនោះដែរ។
ចំណែកឯម្រាមជើងដែលមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋយ៉ាងណា រាជ្យនោះក៏នឹងមានកម្លាំងមួយផ្នែក ហើយផុយស្រួយមួយផ្នែកយ៉ាងនោះដែរ។
ឯស្នែងទាំងដប់ គឺនឹងមានស្តេចដប់អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមានមួយអង្គទៀតកើតឡើង ស្ដេចនេះប្លែកពីស្តេចមុនៗ ក៏នឹងទម្លាក់ស្តេចបីអង្គនោះចោល។
ក្រោយមក ក្នុងនិមិត្តនៅពេលយប់នោះ ខ្ញុំឃើញសត្វទីបួន ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកម្លាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប វាកិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង។ សត្វនោះប្លែកពីសត្វមុនៗអស់ទាំង គឺវាក៏មានស្នែងដប់។
មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគមួយយ៉ាងធំសម្បុរក្រហម មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ។
បន្ទាប់មក ខ្ញុំឃើញសត្វសាហាវមួយឡើងចេញពីសមុទ្រមក មានស្នែងដប់ និងក្បាលប្រាំពីរ នៅលើស្នែងវា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានឈ្មោះជាពាក្យប្រមាថ។
ស្នែងដប់ដែលអ្នកឃើញ គឺជាស្តេចដប់អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែស្ដេចទាំងនោះត្រូវទទួលអំណាចជាស្តេចរយៈពេលមួយម៉ោង រួមជាមួយសត្វនោះ។