Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ហើយ​ដែល​ទ្រង់​បាន​ឃើញ​ប្រអប់​ជើង នឹង​ម្រាម​ជើង​នោះ​មាន​១​ចំណែក​ជា​ដី​របស់​ជាង​ស្មូន ហើយ​១​ចំណែក​ទៀត​ជា​ដែក​វិញ នោះ​គឺ​ថា នគរ​នោះ​នឹង​ញែក​បែក​គ្នា តែ​ក្នុង​នគរ​នោះ នឹង​មាន​កំឡាំង​ដូច​ជា​ដែក ដ្បិត​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ប្រអប់ជើង និង​ម្រាមជើង ដែល​ផ្នែក​ខ្លះ​ជា​ដីឥដ្ឋ​របស់​ជាងស្មូន ផ្នែក​ខ្លះ​ជា​ដែក នោះគឺជា​អាណាចក្រ​ដែល​នឹង​បាក់បែកគ្នា ប៉ុន្តែ​នៅ​មាន​ភាពរឹងមាំ​ខ្លះ​នៃ​ដែក​ក្នុង​អាណាចក្រនោះ ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ដែក​លាយ​ជាមួយ​ដីឥដ្ឋ​សើម​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ឯ​ការ​ដែល​ព្រះ​ករុណា​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដីឥដ្ឋ​របស់​ជាង​ស្មូន ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដែក​វិញ នោះ​គឺ​ថា រាជ្យ​នោះ​នឹង​បែក​ចេញ​ពី​គ្នា តែ​ក្នុង​រាជ្យ​នោះ ផ្នែក​ខ្លះ​នឹង​រឹង​មាំ​ដូច​ដែក ដ្បិត​ព្រះ​ករុណា​បាន​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ព្រះ‌ករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ព្រះ‌ករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ស្តេច​បាន​មើល​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ស្តេច​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:41
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​នគរ​ទី​៤​នឹង​មាន​កំឡាំង​ដូច​ដែក ដ្បិត​ដែល​ដែក​បំបាក់​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​ក៏​កំរាប​ទាំង​អស់​ជា​យ៉ាង​ណា នគរ​នោះ​ក៏​នឹង​បំបែក​បំបាក់​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​កិន​ល្អិត​យ៉ាង​នោះ​ដែរ គឺ​ដូច​ជា​ដែក ដែល​បំបាក់​បំបែក​របស់​ទាំង​នោះ​ឯង


ហើយ​ដែល​ម្រាម​ជើង​ជា​ដែក នឹង​ជា​ដី​ឥដ្ឋ លាយ​គ្នា​ជា​យ៉ាង​ណា នគរ​នោះ​នឹង​មាន​កំឡាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​យ៉ាង​នោះ​ដែរ


ឯ​ស្នែង​ទាំង​១០​នោះ គឺ​នឹង​មាន​ស្តេច​១០​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​១​ទៀត​កើត​ឡើង ដែល​នឹង​ប្លែក​ពី​ស្តេច​មុនៗ ក៏​នឹង​ទំលាក់​ស្តេច​៣​អង្គ​នោះ​ចុះ


លំដាប់​នោះ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់ ខ្ញុំ​ក៏​ឃើញ​សត្វ​ទី​៤​ដែល​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច ហើយ​មាន​កំឡាំង​យ៉ាង​ក្រៃ‌លែង មាន​ធ្មេញ​ដែក​ធំៗ វា​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង សត្វ​នោះ​ផ្សេង​ពី​អស់​ទាំង​សត្វ​ដែល​មក​ជា​មុន​នោះ​ក៏​មាន​ស្នែង​១០


ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ នឹង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា​មាន​មកុដ​៧


ខ្ញុំ​ក៏​ឈរ​លើ​ខ្សាច់ នៅ​មាត់​សមុទ្រ ហើយ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​១​ឡើង​ចេញ​ពី​សមុទ្រ​មក ដែល​មាន​ស្នែង​១០ នឹង​ក្បាល​៧ រីឯ​នៅ​លើ​ស្នែង​វា មាន​មកុដ​១០ ហើយ​នៅ​លើ​ក្បាល​ទាំង​ប៉ុន្មាន នោះ​មាន​ឈ្មោះ ជា​ពាក្យ​ប្រមាថ


ឯ​ស្នែង​១០​ដែល​អ្នក​ឃើញ នោះ​ជា​ស្តេច​១០​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​នឹង​ទទួល​អំណាច​ជា​ស្តេច នៅ​តែ​១​ម៉ោង​ប៉ុណ្ណោះ ជា​មួយ​នឹង​សត្វ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម