ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំងើបឡើងទាំងញ័រ ដោយលុតជង្គង់ ហើយច្រត់ដៃ។
ដានីយ៉ែល 12:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំដានីយ៉ែលក៏មើលទៅ ហើយឃើញមានពីរនាក់ទៀតឈរ ម្នាក់នៅត្រើយទន្លេខាងអាយ ហើយម្នាក់ទៀតនៅត្រើយទន្លេខាងនាយ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំ ដានីយ៉ែល បានមើល នោះមើល៍! មានពីរនាក់ទៀតកំពុងឈរ ម្នាក់នៅមាត់ទន្លេខាងនេះ ហើយម្នាក់ទៀតនៅមាត់ទន្លេខាងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ខ្ញុំ ដានីយ៉ែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ខ្ញុំដានីយ៉ែលក៏មើលទៅឃើញមាន២នាក់ទៀតឈរនៅ ១ត្រើយទន្លេខាងអាយ ហើយ១ត្រើយទន្លេខាងនាយ អាល់គីតាប ពេលនោះ ខ្ញុំ ដានីយ៉ែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។ |
ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំងើបឡើងទាំងញ័រ ដោយលុតជង្គង់ ហើយច្រត់ដៃ។
ពេលនោះ ឃើញមានម្នាក់ដូចកូនមនុស្ស មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលឈរនៅខាងមុខខ្ញុំថា៖ «ឱលោកម្ចាស់អើយ ព្រោះតែនិមិត្តនេះ ចិត្តខ្ញុំកើតមានការឈឺចាប់ជាខ្លាំង ហើយខ្ញុំគ្មានកម្លាំងកំហែងទៀតទេ។
ប៉ុន្ដែ ចំពោះលោកវិញ ដានីយ៉ែលអើយ សូមលាក់ពាក្យនេះជាសម្ងាត់ ហើយបិទត្រាលើសៀវភៅនេះ ទុករហូតដល់គ្រាចុងក្រោយបំផុត។ មនុស្សជាច្រើននឹងខំស្វែងយល់ ហើយសេចក្ដីអាក្រក់ នឹងចម្រើនឡើង»។
ម្នាក់ពោលទៅកាន់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា៖ «តើពេលណាទើបបានដល់ចុងបញ្ចប់នៃការអស្ចារ្យទាំងនេះ?»។