Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 12:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ​ឃើញ​មាន​២​នាក់​ទៀត​ឈរ​នៅ ១​ត្រើយ​ទន្លេ​ខាង‌អាយ ហើយ​១​ត្រើយ​ទន្លេ​ខាង​នាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ ខ្ញុំ ដានីយ៉ែល បាន​មើល នោះ​មើល៍! មាន​ពីរ​នាក់​ទៀត​កំពុង​ឈរ ម្នាក់​នៅ​មាត់​ទន្លេ​ខាងនេះ ហើយ​ម្នាក់ទៀត​នៅ​មាត់​ទន្លេ​ខាងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ ហើយ​ឃើញ​មាន​ពីរ​នាក់​ទៀត​ឈរ ម្នាក់​នៅ​ត្រើយ​ទន្លេ​ខាង​អាយ ហើយ​ម្នាក់​ទៀត​នៅ​ត្រើយ​ទន្លេ​ខាង​នាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ ខ្ញុំ ដានី‌យ៉ែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​នោះ ខ្ញុំ ដានី‌យ៉ែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 12:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មាន​ដៃ​១​ពាល់​ខ្ញុំ ឲ្យ​ខ្ញុំ​ញ័រ​ងើប​ឡើង ដោយ​ជង្គង់ នឹង​បាត​ដៃ


នោះ​ឃើញ​មាន​ម្នាក់​មាន​ភាព​ដូច​មនុស្ស​ជាតិ មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ហា​មាត់​និយាយ​ដល់​លោក ដែល​ឈរ​នៅ​មុខ​ខ្ញុំ​ថា ឱ​លោក​ម្ចាស់​អើយ សេចក្ដី​បារម្ភ​ព្រួយ​បាន​ចាប់​ខ្ញុំ ដោយ​ព្រោះ​ឃើញ​ការ​ជាក់​ស្តែង​នេះ ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​ទៀត​សោះ


តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។


ម្នាក់​ក៏​និយាយ​ដល់​មនុស្ស​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​ថា តើ​កាល​ណា​បាន​ដល់​ចុង​បំផុត​នៃ​ការ​អស្ចារ្យ​ទាំង​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម