Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 12:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ ខ្ញុំ ដានី‌យ៉ែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ ខ្ញុំ ដានីយ៉ែល បាន​មើល នោះ​មើល៍! មាន​ពីរ​នាក់​ទៀត​កំពុង​ឈរ ម្នាក់​នៅ​មាត់​ទន្លេ​ខាងនេះ ហើយ​ម្នាក់ទៀត​នៅ​មាត់​ទន្លេ​ខាងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ ហើយ​ឃើញ​មាន​ពីរ​នាក់​ទៀត​ឈរ ម្នាក់​នៅ​ត្រើយ​ទន្លេ​ខាង​អាយ ហើយ​ម្នាក់​ទៀត​នៅ​ត្រើយ​ទន្លេ​ខាង​នាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ​ឃើញ​មាន​២​នាក់​ទៀត​ឈរ​នៅ ១​ត្រើយ​ទន្លេ​ខាង‌អាយ ហើយ​១​ត្រើយ​ទន្លេ​ខាង​នាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​នោះ ខ្ញុំ ដានី‌យ៉ែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 12:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង ទាំង​ញាប់‌ញ័រ។


ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​ប្របាទ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។


ចំពោះ​លោក​វិញ លោក​ដានី‌យ៉ែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចម្រើន​ឡើង»។


បុរស​ម្នាក់​ពោល​ទៅ​កាន់​ទេវតា​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា៖ «តើ​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ចប់​នៅ​ពេល​ណា?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម