គឺស្តេចដែលវាយលុកចូលមកច្បាំង នឹងប្រព្រឹត្តតាមអំពើចិត្ត គ្មានអ្នកណាឈរតទល់បានទាល់តែសោះ ហើយស្ដេចនឹងឈរនៅក្នុងស្រុកដ៏រុងរឿង ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្ដាប់ដៃ។
ដានីយ៉ែល 11:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នឹងមានស្តេចខ្លាំងពូកែមួយអង្គឡើងសោយរាជ្យ ជាស្តេចដែលនឹងគ្រប់គ្រងដោយឫទ្ធិអំណាចជាខ្លាំង ហើយធ្វើតាមតែអំពើចិត្ត។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ នឹងមានស្ដេចដ៏ខ្លាំងពូកែមួយអង្គក្រោកឡើង ហើយគ្រងរាជ្យដោយអំណាចដ៏លើសលប់ ព្រមទាំងធ្វើតាមអំពើចិត្តផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នឹងមានស្ដេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ នឹងមានស្តេច១ខ្លាំងពូកែសោយរាជ្យឡើង ជាស្តេចដែលនឹងគ្រប់គ្រង ដោយអំណាចយ៉ាងខ្លាំង ហើយនឹងធ្វើតាមតែបំណងព្រះទ័យ អាល់គីតាប ប៉ុន្តែ នឹងមានស្ដេចមួយនាក់ទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ |
គឺស្តេចដែលវាយលុកចូលមកច្បាំង នឹងប្រព្រឹត្តតាមអំពើចិត្ត គ្មានអ្នកណាឈរតទល់បានទាល់តែសោះ ហើយស្ដេចនឹងឈរនៅក្នុងស្រុកដ៏រុងរឿង ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្ដាប់ដៃ។
ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ទ្រង់នឹងតម្កើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ ក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើអស់ទាំងព្រះ។ ស្ដេចនោះនឹងចម្រើនឡើងរហូតទាល់តែសេចក្ដីក្រោធឡើងដល់កម្រិត ដ្បិតអ្វីដែលបានកំណត់ហើយ ត្រូវតែបានសម្រេច។
មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។
ដោយព្រោះតែភាពឧត្ដុងឧត្ដម ដែលព្រះបានប្រទានឲ្យស្ដេច ប្រជាជនទាំងអស់ ជាតិសាសន៍ទាំងឡាយ មនុស្សគ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះស្ដេច។ អ្នកណាដែលទ្រង់ចង់សម្លាប់ នោះក៏សម្លាប់ ហើយអ្នកណាដែលទ្រង់ចង់ទុកជីវិត នោះក៏ទុក អ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទម្លាក់ចុះ នោះក៏ទម្លាក់។
ក្រោយមក ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀតមានសណ្ឋានជាខ្លារខិន នៅលើខ្នងវាមានស្លាបបួន ជាស្លាបសត្វហើរ វាមានក្បាលបួនដែរ ហើយគេឲ្យអំណាចគ្រប់គ្រងដល់វា។
ពពែឈ្មោលដែលមានរោមស្រមូវ គឺស្តេចសាសន៍ក្រិក ហើយស្នែងមួយធំនៅចន្លោះភ្នែកទាំងពីរ គឺស្តេចទីមួយ។
ក្នុងព្រះគ្រីស្ទយើងក៏បានមត៌កដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
ព្រះបានធ្វើបន្ទាល់ជាមួយពួកគេ ដោយសម្តែងការអស្ចារ្យ និងឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមក តាមព្រះហឫទ័យរបស់ព្រះអង្គ។
ព្រះបានបង្កើតយើងមក តាមព្រះហឫទ័យរបស់ព្រះអង្គ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានដូចជាផលដំបូងនៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក។