កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
ជនគណនា 8:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេ អើរ៉ុន និងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ក៏បានធ្វើចំពោះពួកលេវី ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺប្រជាជនអ៊ីស្រាអែលបានធ្វើដូច្នោះចំពោះពួកលេវី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ លោកអើរ៉ុន និងសហគមន៍អ៊ីស្រាអែលទាំងមូល នាំគ្នាអនុវត្តតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម៉ូសេ នឹងអើរ៉ុន ហើយពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏ធ្វើដល់ពួកលេវី តាមដែលព្រះយេហូវ៉ាបានបង្គាប់មកពីដំណើរគេ គឺបានធ្វើសំរេចតាមបង្គាប់នោះឯង អាល់គីតាប ម៉ូសា ហារូន និងសហគមន៍អ៊ីស្រអែលទាំងមូលនាំគ្នាអនុវត្តតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។ |
កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
ប៉ុន្តែ អ្នកត្រូវតាំងពួកលេវីឲ្យត្រួតលើរោងឧបោសថនៃសេចក្ដីសញ្ញា លើគ្រឿងបរិក្ខារទាំងប៉ុន្មាន និងរបស់ទាំងអស់សម្រាប់រោងឧបោសថនោះ។ ពួកគេត្រូវលីសែងរោងឧបោសថ និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ពួកគេត្រូវធ្វើការងារក្នុងរោងឧបោសថនោះ ហើយក៏ត្រូវបោះជំរំនៅជុំវិញរោងឧបោសថនោះដែរ។
ពួកអ៊ីស្រាអែលធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺគេបានធ្វើតាមគ្រប់ទាំងអស់។
ម្យ៉ាងទៀត យើងបានយកពួកលេវី ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន និងពួកកូនរបស់គាត់ ដើម្បីបម្រើការងារសម្រាប់កូនចៅអ៊ីស្រាអែលនៅក្នុងត្រសាលជំនុំ ហើយធ្វើពិធីរំដោះកូនចៅអ៊ីស្រាអែលឲ្យរួចពីបាប ដើម្បីកុំឲ្យមានគ្រោះកាចណា ព្រោះតែគេចូលជិតទីបរិសុទ្ធនោះឡើយ»។
ពួកលេវីបានធ្វើពិធីសម្អាតខ្លួនពីបាប ហើយបានបោកសម្លៀកបំពាក់របស់ខ្លួនដែរ រួចលោកអើរ៉ុនក៏បានថ្វាយគេជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយធ្វើពិធីលោះបាបឲ្យពួកគេ ដើម្បីឲ្យពួកគេបានស្អាត។
ទោះជារយៈពេលពីរថ្ងៃ ឬមួយខែ ឬយូរជាងនេះក្ដី ដរាបណាពពកបន្តនៅពីលើរោងឧបោសថ ស្ថិតជាប់នៅទីនោះ កូនចៅអ៊ីស្រាអែលក៏បន្តនៅតែក្នុងជំរំ មិនចេញដំណើរឡើយ តែវេលាណាដែលពពកអណ្ដែតឡើង នោះទើបគេចេញដំណើរ។
គេក៏ប្រារព្ធពិធីបុណ្យរំលងនៅទីរហោស្ថានស៊ីណាយ នៅថ្ងៃទីដប់បួនក្នុងខែទីមួយ នៅវេលាថ្ងៃលិច ។ កូនចៅអ៊ីស្រាអែលក៏បានធ្វើយ៉ាងដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។