ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 4:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ មក​ខ្ចប់​ក្នុង​សំពត់​ពណ៌​ផ្ទៃ​មេឃ ហើយ​រុំ​ស្បែក​ផ្សោត​ពី​លើ រួច​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ មក​ខ្ចប់​ក្នុង​ក្រណាត់​ពណ៌​ស្វាយ​មួយ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ដាក់​លើ​ប្រដាប់​សម្រាប់​ស្នែង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​សំរាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទៅ​ដាក់​ក្នុង​សំពត់​ពណ៌​ផ្ទៃ​មេឃ ហើយ​គ្រប​នឹង​ស្បែក​ផ្សោត រួច​ស៊ក​ឈើ​ស្នែង​ចូល

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ មក​ខ្ចប់​ក្នុង​ក្រណាត់​ពណ៌​ស្វាយ​មួយ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ​រួច​ដាក់​លើ​ប្រដាប់​សម្រាប់​ស្នែង។

សូមមើលជំពូក



ជន‌គណនា 4:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ​ដែល​សម្រាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​វេលា។


មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង​ឲ្យ​ត្រួត​មើល​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង កំញាន និង​គ្រឿង​ក្រអូប​ផង។


ហ៊ីរ៉ាម​ធ្វើ​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន​ដែរ ដូច្នេះ ហ៊ីរ៉ាម​បាន​ធ្វើ​សម្រេច​ការ​ទាំង​ប៉ុន្មាន ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ


ឆ្នាំង ចប‌ចូក សម និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្ណា‌ការ​ទាំង​នោះ ហ៊ីរ៉ាម​ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ គឺ​អាស‌នា​មាស និង​តុ​ទាំង​ប៉ុន្មាន​សម្រាប់​ដាក់​នំបុ័ង​តាំង​ទុក


ឯ​គ្រប​ប្រឆេះ ចាន​ក្លាំ កូន​ចាន និង​ពាន ក៏​ធ្វើ​ពី​មាស​សុទ្ធ ចំណែក​ទ្វារ​ចូរ​ក្នុង​ព្រះ‌វិហារ និង​ទ្វារ​ខាង​ក្នុង​ដែល​សម្រាប់​ចូល​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ​ទាំង​ប៉ុន្មាន​នោះ សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់។


ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន


អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​យើង​បង្ហាញ»។


អស់​ទាំង​សម្លៀក‌បំពាក់​ការ‌ងារ គឺ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​ៗ​របស់​គាត់ សម្រាប់​បំពេញ​មុខ​ងារ​ជា​សង្ឃ


គេ​ត្រូវ​ថែ‌ទាំ​ប្រដាប់‌ប្រដា​ទាំង​អស់​របស់​ត្រសាល​ជំនុំ ហើយ​បំពេញ​មុខងារ​បម្រើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល នៅ​ក្នុង​រោង​ឧបោសថ។


ឯ​អាស‌នា​មាស គេ​ត្រូវ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត រួច​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។


គេ​ត្រូវ​កាយ​ផេះ​ចេញ​ពី​អាស‌នា ហើយ​ក្រាល​សំពត់​ពណ៌​ស្វាយ​ពី​លើ


បន្ទាប់​មក ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ រួច​ស៊ក​ឈើ​ស្នែង​ចូល។


គេ​ត្រូវ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ នៅ​លើ​តុ​សម្រាប់​ដាក់​តាំង​នំបុ័ង ហើយ​ដាក់​ថាស ចាន ពែង និង​ប៉ាន់​សម្រាប់​តង្វាយ​ច្រួច។ រីឯ​នំបុ័ង​ត្រូវ​ស្ថិត​នៅ​លើ​តុ​នោះ​ជា​អចិន្ត្រៃយ៍


គេ​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​សម្រាប់​ដាក់​ចង្កៀង​បំភ្លឺ ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ ថាស​ដាក់​កម្ទេច និង​ដប​ទាំង​ប៉ុន្មាន​សម្រាប់​ដាក់​ប្រេង​ដុត​ចង្កៀង​នោះ