ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
ជនគណនា 36:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះចូលដល់ឆ្នាំប្រោសលោះ សម្រាប់កូនចៅអ៊ីស្រាអែល នោះមត៌ករបស់ពួកនាងនឹងត្រូវរាប់បញ្ចូលទៅក្នុងមត៌ករបស់កុលសម្ព័ន្ធដែលពួកនាងបានរៀបការ ហើយមត៌ករបស់ពួកនាងនឹងត្រូវដកចេញពីមត៌ករបស់កុលសម្ព័ន្ធឪពុកយើងខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ឆ្នាំមេត្តាករុណា សម្រាប់ជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ឆ្នាំសោមនស្ស នៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេនឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនឹងត្រូវដកចេញពីមរដករបស់ពួកឰយុកោនៃពូជអំបូរយើងខ្ញុំទៅ។ អាល់គីតាប លុះដល់ឆ្នាំមេត្តាករុណា សម្រាប់ជនជាតិអ៊ីស្រអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។ |
ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់អញ អ្នករាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅជាមួយអញប៉ុណ្ណោះទេ
«អ្នករាល់គ្នាត្រូវរាប់ឆ្នាំសប្ប័ទប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង ដើម្បីឲ្យបានគ្រប់សែសិបប្រាំបួនឆ្នាំ។
ប៉ុន្ដែ ប្រសិនបើពួកនាងរៀបការជាមួយកូនប្រុសៗ នៅក្នុងកុលសម្ព័ន្ធផ្សេងទៀតរបស់កូនចៅអ៊ីស្រាអែល នោះមត៌ករបស់ពួកនាងនឹងត្រូវដកចេញពីមត៌កដូនតារបស់យើងខ្ញុំ ទៅថែមបញ្ចូលក្នុងមត៌ករបស់កុលសម្ព័ន្ធដែលពួកនាងរៀបការនោះវិញ ដូច្នេះ មត៌កនោះនឹងត្រូវដកចេញពីចំណែកមត៌ករបស់យើងខ្ញុំ។
ពេលនោះ លោកម៉ូសេបានបង្គាប់កូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាថា៖ «កុលសម្ព័ន្ធនៃកូនចៅរបស់យ៉ូសែបនិយាយត្រូវ។