ដ្បិតមើល៍ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មានព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ យើងនឹងធ្វើឲ្យសាសន៍មួយ ងើបមកទាស់នឹងអ្នករាល់គ្នា គេនឹងធ្វើទុក្ខអ្នករាល់គ្នា ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ស្ទឹងអារ៉ាបា។
ជនគណនា 34:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រំដែនខាងជើងរបស់អ្នករាល់គ្នា គឺត្រូវកំណត់ចាប់ពីសមុទ្រធំរហូតដល់ភ្នំហោរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រំដែនខាងជើង នោះត្រូវឲ្យឯងកាត់ដំរង់ចាប់តាំងពីសមុទ្រធំទៅដល់ភ្នំហោរ អាល់គីតាប ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។ |
ដ្បិតមើល៍ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មានព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ យើងនឹងធ្វើឲ្យសាសន៍មួយ ងើបមកទាស់នឹងអ្នករាល់គ្នា គេនឹងធ្វើទុក្ខអ្នករាល់គ្នា ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ស្ទឹងអារ៉ាបា។
ផ្នែកខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ផ្ដើមពីចុងសមុទ្រអំបិលនៅទិសខាងកើត។
ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។