ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 34:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​បាន​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នេះ​ហើយ​ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទុក​ជា​មត៌ក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ចែក​ដល់​កុល‌សម្ព័ន្ធ​ទាំង​ប្រាំបួន និង​មួយ​ចំហៀង​កុល‌សម្ព័ន្ធ​ទៀត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ​ក៏​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នេះ​ហើយ​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ត្រូវ​ទទួល​ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា ត្រូវ​ចែក​ឲ្យ​ដល់​ពូជ​អំបូរ​ទាំង​៩ នឹង​១​ចំហៀង​ទៀត​នោះ

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​នាំ​យក​បញ្ជា​របស់​អុលឡោះ​នេះ ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល។ គាត់​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត

សូមមើលជំពូក



ជន‌គណនា 34:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


មួយ​ទៀត កាល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​ចែក​ស្រុក​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​មួយ​ដល់​ព្រះ‌យេហូវ៉ា ជា​ចំណែក​បរិសុទ្ធ​នៃ​ស្រុក​នោះ បណ្តោយ​ត្រូវ​ជា​ពីរ​ម៉ឺន​ប្រាំ​ពាន់ហត្ថ ហើយ​ទទឹង​ពីរ​ម៉ឺន ហត្ថ ដី​នោះ​ត្រូវ​តែ​បាន​បរិសុទ្ធ នៅ​គ្រប់​ក្នុង​ព្រំ‌ដែន​ជុំ‌វិញ


ដូច្នេះ អ្នក​នឹង​មិន​មាន​អ្នក​ណា សម្រាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ក្រុម​ជំនុំរបស់​ព្រះ‌យេហូវ៉ា​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ប៉ុន្តែ ទឹក​ដី​នោះ​ត្រូវ​ចាប់​ឆ្នោត​ចែក​គ្នា គឺ​គេ​ត្រូវ​ទទួល​មត៌ក​តាម​ឈ្មោះ​កុល​សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ព្រំ‌ដែន​នេះ​ចុះ​ទៅ​តាម​ទន្លេ​យ័រ‌ដាន់ ទៅ​ផុត​ត្រឹម​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​ព្រំ​ដែន​ព័ទ្ធ​ជុំ‌វិញ​ស្រុក​របស់​អ្នក​រាល់​គ្នា"»។


គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ដាក់​បាត​ជើង​ជាន់ នោះ​នឹង​បាន​ជា​របស់​អ្នក។ ដែន​ដី​របស់​អ្នក​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន និង​ពី​ទន្លេ គឺ​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច។


ដូច្នេះ ចូរ​បែង​ចែក​ស្រុក​នេះ​ដល់​កុល‌សម្ព័ន្ធ​ទាំងប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ទុក​ជា​មត៌កទៅ»។