ព្រះអង្គបានប្រទាននគរ និងសាសន៍នានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។
ជនគណនា 32:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និងបេអុន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូ និងបេអូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយបេអុន អាល់គីតាប «ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូរ និងបេអូន |
ព្រះអង្គបានប្រទាននគរ និងសាសន៍នានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។
ពីព្រោះកន្លែងមានទឹករបស់ក្រុងនីមរីម នឹងត្រូវចោលស្ងាត់ ឯស្មៅនឹងក្រៀមស្វិត ហើយស្មៅខ្ចីនឹងរួញទៅវិញ ឥតមានអ្វីខៀវខ្ចីឡើយ។
ព្រះបន្ទូលស្ដីពីស្រុកម៉ូអាប់។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ វេទនាដល់ក្រុងនេបូរ ព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវបំផ្លាញចោល
សាសន៍ម៉ូអាប់លែងមានកេរ្ត៍ឈ្មោះទៀតហើយ។ នៅក្នុងក្រុងហែសបូន គេបានបង្កើតការអាក្រក់ទាស់នឹងវាថា៖ មក៍ យើងកាត់គេចេញពីសាសន៍ទៅ ឱម៉ាតម៉ែនអើយ អ្នកក៏ដែរ អ្នកនឹងត្រូវចោលស្ងាត់ ដាវនឹងដេញតាមអ្នក។
ឱដើមទំពាំងបាយជូរនៅត្រង់ស៊ីបម៉ាអើយ យើងយំនឹងអ្នក លើសជាងយំនឹងយ៉ាស៊ើរទៅទៀត ខ្នែងរបស់អ្នកបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង បានលូកទៅដល់សមុទ្រយ៉ាស៊ើរ មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ និងលើផលទំពាំងបាយជូររបស់អ្នក។
សម្រែករបស់ក្រុងហែសបូន និងក្រុងអេលាលេ ឮបានឆ្ងាយ ដូចឮរហូតទៅដល់យ៉ាហាស ហើយឮពីសូអារទៅដល់ហូរ៉ូណែម និងអេក្លាត-សេលីស៊ីយ៉ា ដ្បិតទឹកនៅនីមរីមបានរីងស្ងួតអស់ហើយ។
ពួកអ្នកដែលរត់ គេឈរនៅទាំងអស់កម្លាំងក្រោមម្លប់ក្រុងហែសបូន ប៉ុន្តែ មានភ្លើងចេញពីហែសបូន និងអណ្ដាតភ្លើងចេញពីកណ្ដាលស៊ីហុន ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់ និងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ។
ហេតុនោះ យើងនឹងបើកជាយស្រុកម៉ូអាប់ ឲ្យព្រំប្រទល់ទីក្រុងទាំងប៉ុន្មានរបស់គេនៅចំហ ជាទីរុងរឿងឧត្តមរបស់ស្រុកនោះ គឺក្រុងបេត-យេស៊ីម៉ូត ក្រុងបាល-មេយ៉ូន និងក្រុងគារយ៉ាថែម
ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្ដាតភ្លើងពីទីក្រុងរបស់ស៊ីហុន។ ភ្លើងនោះបានបំផ្លាញក្រុងអើររបស់ស្រុកម៉ូអាប់ ហើយបានលេបត្របាក់ ទីខ្ពស់ៗរបស់ស្ទឹងអើណូន។
យើងបានបាញ់ព្រួញទៅលើពួកគេ ហែសបូនត្រូវវិនាសទៅ រហូតដល់ឌីបូន យើងបានបំផ្លាញរហូតដល់ណូផា គឺរាលដាលរហូតដល់មេឌីបា»។
លោកម៉ូសេបានចាត់គេទៅសង្កេតមើលក្រុងយ៉ាស៊ើរ ហើយគេចាប់យកភូមិនានាដែលនៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរីឲ្យចេញពីទីនោះ។
ឥឡូវនេះ កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វច្រើនសម្បើមណាស់។ កាលគេឃើញថា ស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសម្រាប់ហ្វូងសត្វ
នោះកូនចៅកាដ និងកូនចៅរូបេនក៏មកជម្រាបលោកម៉ូសេ និងសង្ឃអេលាសារ ព្រមទាំងពួកមេដឹកនាំក្រុមជំនុំថា៖
ក្រុងហែសបូន និងក្រុងទាំងប៉ុន្មានដែលនៅក្នុងតំបន់ខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន
ក្រុងហែសបូន និងវាលស្មៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។
កាលអ៊ីស្រាអែលបានរស់នៅក្រុងហែសបូន និងភូមិនានាដែលនៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងភូមិនានាដែលនៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំ ហេតុអ្វីបានជាព្រះករុណាមិនរំដោះយកទឹកដីទាំងនោះវិញ នៅគ្រានោះទៅ?