ដូច្នេះ លោកយ៉ាកុបប្រាប់ក្រុមគ្រួសាររបស់លោក និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរបោះចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ជនគណនា 31:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវសម្អាតអស់ទាំងសម្លៀកបំពាក់ អស់ទាំងរបស់ធ្វើពីស្បែក អស់ទាំងរបស់ធ្វើពីរោមពពែ និងអស់ទាំងរបស់ធ្វើពីឈើ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកខាងសំលៀកបំពាក់ទាំងប៉ុន្មាន នឹងអស់ទាំងរបស់ធ្វើពីស្បែក ព្រមទាំងរបស់ធ្វើពីរោមពពែ ហើយគ្រប់ទាំងរបស់ធ្វើពីឈើ នោះត្រូវឲ្យឯងរាល់គ្នាសំអាតដោយខ្លួនឯង។ អាល់គីតាប ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។ |
ដូច្នេះ លោកយ៉ាកុបប្រាប់ក្រុមគ្រួសាររបស់លោក និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរបោះចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបប្រជាជនវិញ ដើម្បីញែកគេចេញជាបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវឲ្យគេបោកសម្លៀកបំពាក់
អ្វីៗដែលអ្នកសៅហ្មងនោះប៉ះពាល់ នោះនឹងត្រូវសៅហ្មងដែរ ហើយអ្នកណាដែលប៉ះពាល់របស់សៅហ្មងនោះ ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច»។
ចូរបោះជំរំនៅខាងក្រៅរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលបានសម្លាប់មនុស្សណាម្នាក់ ឬបានប៉ះពាល់សាកសព ត្រូវសម្អាតខ្លួននៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងពួកឈ្លើយ។
សង្ឃអេលាសារមានប្រសាសន៍ទៅកាន់ពួកទ័ពដែលបានទៅច្បាំងនោះថា៖ «នេះជាបញ្ញត្តិច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ