ប៉ុន្ដែ អស់ទាំងក្មេងស្រីៗដែលមិនធ្លាប់ស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ ត្រូវទុកសម្រាប់អ្នករាល់គ្នាវិញ។
ជនគណនា 31:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឥឡូវនេះ ចូរសម្លាប់ប្រុសៗទាំងអស់ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្រី្ដទាំងអស់ដែលបានស្គាល់ប្រុសដោយធ្លាប់រួមដំណេកជាមួយនោះចោលទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះចូរសំឡាប់អស់ទាំងប្រុសៗក្នុងពួកក្មេងទាំងប៉ុន្មាន ព្រមទាំងស្រីៗដែលបានស្គាល់ប្រុសដោយរួមដំណេកហើយឥឡូវទៅ អាល់គីតាប ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ |
ប៉ុន្ដែ អស់ទាំងក្មេងស្រីៗដែលមិនធ្លាប់ស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ ត្រូវទុកសម្រាប់អ្នករាល់គ្នាវិញ។
ហើយកាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃអ្នក នោះត្រូវប្រហារប្រុសៗទាំងអស់ដោយមុខដាវ
កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។
ដូច្នេះ ក្រុមជំនុំក៏ចាត់មនុស្សមួយម៉ឺនពីរពាន់នាក់ ក្នុងពួកក្លាហាន ឲ្យទៅទីនោះ ដោយបញ្ជាថា៖ «ចូរទៅសម្លាប់ពួកអ្នកស្រុកយ៉ាបេស-កាឡាត ដោយមុខដាវ រួមទាំងស្រ្ដី និងកូនក្មេងផង។