Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 31:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្ដែ អស់​ទាំង​ក្មេង​ស្រីៗ​ដែល​មិន​ធ្លាប់​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា‌មួយ​នៅ​ឡើយ ត្រូវ​ទុក​សម្រាប់​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប៉ុន្តែ ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ក្រមុំ សម្រាប់​អ្នក​រាល់​គ្នា គឺ​ស្ត្រី​ដែល​ពុំ​បាន​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 តែ​ឯ​ពួក​ក្មេង​ស្រីៗ​ដែល​មិន​ទាន់​ស្គាល់​ប្រុស​ណា​ដោយ​រួម​ដំណេក​នៅ​ឡើយ នោះ​ទុក​សំរាប់​ឯង​រាល់​គ្នា​វិញ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប៉ុន្តែ ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ក្រមុំ សម្រាប់​អ្នក​រាល់​គ្នា គឺ​ស្ត្រី​ដែល​ពុំ​បាន​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




ជន‌គណនា 31:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​កន្លែង​របស់​គេ​វិញ ហើយ​ពួក​វង្ស​របស់​អ៊ីស្រា‌អែល​នឹង​បាន​ពួក​សាសន៍​ទាំង​នោះ​ទុក​ជា​បាវ​ប្រុស​បាវ​ស្រី នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​នឹង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ខ្លួន​វិញ។


តែ​ឯ​ត្រង់​អ្នក​បម្រើ​ប្រុស ឬ​ស្រី​ដែល​អ្នក​នឹង​បាន​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី​នោះ អំពី​អស់​ទាំង​សាសន៍​ដទៃ​ដែល​នៅ​ជុំ​វិញ​អ្នក​រាល់​គ្នា​វិញ


ដូច្នេះ ឥឡូវ​នេះ ចូរ​សម្លាប់​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្រី្ដ​ទាំង​អស់​ដែល​បាន​ស្គាល់​ប្រុស​ដោយ​ធ្លាប់​រួម​ដំណេក​ជា‌មួយ​នោះ​ចោល​ទៅ។


ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​បាន​សម្លាប់​មនុស្ស​ណា​ម្នាក់ ឬ​បាន​ប៉ះ‌ពាល់​សាកសព ត្រូវ​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​ឈ្លើយ។


តែ​ឯ​ស្រីៗ កូន​ក្មេង ព្រម​ទាំង​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ គឺ​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ត្រូវ​រឹប​អូស​យក​សម្រាប់​អ្នក ហើយ​ត្រូវ​បរិ‌ភោគ​ជ័យ​ភណ្ឌ​របស់​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​មក​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម