អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
ជនគណនា 31:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាបានទុកឲ្យស្ត្រីនៅរស់ទាំងអស់ឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកសួរគេថា តើបានទុកឲ្យស្រីៗទាំងអស់រស់នៅឬអី អាល់គីតាប គាត់មានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ? |
អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
ត្រូវសម្លាប់ទាំងពួកចាស់ ពួកកំលោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែ កុំចូលទៅជិតមនុស្សណាដែលមានទីសម្គាល់នៅខ្លួនឡើយ ហើយត្រូវចាប់ផ្តើមពីទីបរិសុទ្ធរបស់យើងផង»។ ដូច្នេះ អ្នកទាំងនោះក៏ផ្តើមពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
លោកម៉ូសេខឹងនឹងពួកមេទ័ព គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលវិលមកពីច្បាំងនោះ។
នៅគ្រានោះ យើងបានចាប់យកអស់ទាំងទីក្រុងរបស់ស្ដេច ហើយយើងបានកម្ទេចអស់ទាំងទីក្រុង មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេង ឥតទុកអ្នកណាម្នាក់ឲ្យនៅសល់ឡើយ។
ហើយកាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃអ្នក នោះត្រូវប្រហារប្រុសៗទាំងអស់ដោយមុខដាវ
តែឯស្រីៗ កូនក្មេង ព្រមទាំងហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មាននៅក្នុងក្រុងនោះ គឺទ្រព្យសម្បត្តិទាំងអស់ ត្រូវរឹបអូសយកសម្រាប់អ្នក ហើយត្រូវបរិភោគជ័យភណ្ឌរបស់ខ្មាំងសត្រូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានមកអ្នក។
ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។
ពួកកូនចៅអ៊ីស្រាអែលបានរឹបអូសយកអ្វីៗទាំងអស់ ដែលនៅក្នុងក្រុងទាំងនោះ និងហ្វូងសត្វ ទុកជាជ័យភណ្ឌសម្រាប់ខ្លួនគេ តែឯមនុស្សទាំងប៉ុន្មាន ពួកគេបានប្រហារដោយមុខដាវវិញ រហូតទាល់តែបានបំផ្លាញអស់ ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ។
ពេលនោះ គេបំផ្លាញអ្វីៗទាំងអស់ដែលមាននៅក្នុងទីក្រុង ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។
មនុស្សទាំងអស់ ទាំងប្រុសទាំងស្រី ដែលដួលស្លាប់នៅថ្ងៃនោះ មានចំនួនជាមួយម៉ឺនពីរពាន់នាក់ គឺប្រជាជនទាំងអស់របស់ក្រុងអៃយ។
ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។