គ្រានោះ ព្រះបាទដាវីឌបានត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយទ្រង់ ក៏តាំងឲ្យមានមេលើមួយពាន់នាក់ ហើយមេលើមួយរយនាក់។
ជនគណនា 31:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេខឹងនឹងពួកមេទ័ព គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលវិលមកពីច្បាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម៉ូសេលោកខឹងនឹងពួកមេទ័ព គឺនឹងពួកមេលើ១ពាន់នាក់ ហើយនឹងពួកមេលើ១០០នាក់ ដែលមកពីច្បាំងវិញនោះ អាល់គីតាប ម៉ូសាខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។ |
គ្រានោះ ព្រះបាទដាវីឌបានត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយទ្រង់ ក៏តាំងឲ្យមានមេលើមួយពាន់នាក់ ហើយមេលើមួយរយនាក់។
គាត់ក៏ទូលដល់ស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះហើយថា ដោយព្រោះឯងបានលែងមនុស្សឲ្យរួចពីដៃឯង ដែលយើងបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយប្រជារាស្ត្រឯងជំនួសប្រជារាស្ត្រវា»។
ពេលនោះ អ្នកសំណព្វរបស់ព្រះក៏ខឹងនឹងស្ដេច ហើយទូលថា៖ «គួរតែទ្រង់បាញ់ដល់ទៅប្រាំ ឬប្រាំមួយដង ទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេឲ្យសូន្យបាត់ទៅ តែឥឡូវនេះ ទ្រង់នឹងវាយគេបានត្រឹមតែបីដងប៉ុណ្ណោះ»។
កាលលោកបានមកដល់ជិតជំរំ ឃើញរូបកូនគោ ហើយឃើញគេកំពុងតែលោតរាំលេង លោកម៉ូសេកើតមានកំហឹងជាខ្លាំង រួចលោកក៏បោះបន្ទះថ្មចេញពីដៃ ហើយបោកបំបែកនៅជើងភ្នំ។
លោកអើរ៉ុនឆ្លើយថា៖ «សូមលោកម្ចាស់កុំខឹងក្តៅឡើយ លោកក៏ជ្រាបហើយថា ប្រជាជននេះជាមនុស្សដែលចូលចិត្តតែខាងផ្លូវអាក្រក់។
លោកម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ និងអ៊ីថាម៉ារ ជាកូនលោកអើរ៉ុន ដែលនៅសល់ ហើយសួរថា៖
រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី។
លោកម៉ូសេ សង្ឃអេលាសារ និងមេដឹកនាំទាំងអស់របស់ក្រុមជំនុំ បានចេញទៅជួបគេនៅខាងក្រៅជំរំ។
លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាបានទុកឲ្យស្ត្រីនៅរស់ទាំងអស់ឬ?
បន្ទាប់មក ពួកមេទ័ពដែលត្រួតលើពលទ័ពទាំងពាន់ៗ គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ នាំគ្នាចូលមកជិតលោកម៉ូសេ
ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ
ទ្រង់នឹងតម្រូវខ្លះឲ្យធ្វើជាមេលើមួយពាន់នាក់ និងជាមេលើហាសិបនាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចម្រូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ និងប្រដាប់សម្រាប់រាជរថទ្រង់