កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
ជនគណនា 3:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយលោកម៉ូសេប្រគល់ប្រាក់ថ្លៃលោះនោះដល់អើរ៉ុន និងពួកកូនរបស់លោក ដូចព្រះយេហូវ៉ាបានបង្គាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះជូនលោកអើរ៉ុន និងកូនចៅរបស់លោក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេប្រគល់ប្រាក់ដែលជាដំឡៃលោះនោះ ដល់អើរ៉ុន នឹងពួកកូនលោក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។ អាល់គីតាប គាត់ប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះ ជូនហារូន និងកូនចៅរបស់គាត់ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកគាត់។ |
កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។
លោកម៉ូសេបានរាប់ចំនួនបណ្ដាជននៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។
លោកម៉ូសេខឹងយ៉ាងខ្លាំង ហើយទូលព្រះយេហូវ៉ាថា៖ «សូមកុំរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនបានយកសត្វលាណាមួយរបស់ពួកគេឡើយ ហើយទូលបង្គំក៏មិនបានធ្វើទុក្ខទោសពួកគេណាម្នាក់ដែរ»។
ប្រាក់សម្រាប់លោះពួកអ្នកដែលលើសពីចំនួនពួកលេវី ត្រូវប្រគល់ឲ្យអើរ៉ុន និងពួកកូនរបស់គាត់»។
គឺលោកបានយកប្រាក់នោះ ពីកូនប្រុសច្បង ក្នុងចំណោមពួកអ៊ីស្រាអែល បានចំនួន មួយពាន់បីរយហុកប្រាំសេកែល ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ
ប្រសិនបើអ្នកដទៃមានសិទ្ធិទទួលចំណែកពីអ្នករាល់គ្នាទៅហើយ នោះតើយើងមិនមានសិទ្ធិលើសអ្នកទាំងនោះទៅទៀតទេឬ? ប៉ុន្តែ យើងខ្ញុំមិនបានប្រើសិទ្ធិនោះទេ គឺយើងបានស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គរាំងស្ទះដល់ដំណឹងល្អរបស់ព្រះគ្រីស្ទ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ