ជនគណនា 3:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តំណតពីម្រ៉ារីមក មានត្រកូលម៉ាស់លី និងត្រកូលមូស៊ី។ នេះហើយជាពូជអំបូរម្រ៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារី ដែលចែកចេញជាត្រកូលម៉ាស់លី និងត្រកូលម៉ូស៊ី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដំណអំពីម្រ៉ារីមក នោះកើតមានគ្រួសារម៉ាស់លី១ នឹងគ្រួសារមូស៊ី១ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកម្រ៉ារី អាល់គីតាប លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារី ដែលចែកចេញជាត្រកូលម៉ាស់លី និងត្រកូលមូស៊ី។ |
កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះជាគ្រួទាំងប៉ុន្មានរបស់ពួកលេវី តាមវង្សរបស់បុព្វបុរសគេ។
នេះជាពូជអំបូររបស់លេវី ពូជពង្សរបស់លិបនី ពូជពង្សរបស់ហេប្រុន ពូជពង្សរបស់ម៉ាស់លី ពូជពង្សរបស់មូស៊ី ពូជពង្សរបស់កូរេ។ កេហាត់ជាឪពុករបស់អាំរ៉ាម។
ពួកកូនរបស់ម្រ៉ារី តាមពូជអំបូររបស់គេមាន ម៉ាលី និងមូស៊ី។ នេះហើយជាពូជអំបូររបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេ។
អេលាសារ ជាកូនរបស់សង្ឃអើរ៉ុន ត្រូវធ្វើជាប្រធានលើមេដឹកនាំរបស់ពួកលេវី ហើយត្រូវមើលខុសត្រូវលើអស់អ្នកដែលថែរក្សាទីបរិសុទ្ធ។