ជនគណនា 3:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាមួយអេលីសាផាន ជាកូនអ៊ូស៊ាល និងជាមេលើវង្សានុវង្សរបស់កេហាត់ជាឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរបស់ឪពុកពួកកេហាត់ គឺអេលីសាផាន ជាកូនអ៊ូស៊ាល អាល់គីតាប មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។ |
លោកម៉ូសេហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមារបស់លោកអើរ៉ុនមក បង្គាប់ថា៖ «ចូរមកសែងខ្មោចបងប្អូនរបស់អ្នកចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ»។
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
ការទទួលខុសត្រូវរបស់គេ គឺហិបនៃសេចក្ដីសញ្ញា តុ ជើងចង្កៀង អាសនា និងប្រដាប់ប្រដាសម្រាប់ទីបរិសុទ្ធដែលពួកសង្ឃប្រើប្រាស់ វាំងនន គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ។
ពេលអើរ៉ុន និងកូនៗរបស់គាត់បានគ្របទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងប៉ុន្មានរួចហើយ ពេលលើកជំរំ កូនចៅកេហាត់ត្រូវមកសែងរបស់ទាំងនោះ តែគេមិនត្រូវប៉ះពាល់វត្ថុដ៏បរិសុទ្ធទាំងនោះឡើយ បើមិនដូច្នោះទេ គេនឹងត្រូវស្លាប់។ នេះហើយជារបស់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលកូនចៅកេហាត់ត្រូវលីសែង។
មុខងាររបស់កូនចៅកេហាត់ក្នុងត្រសាលជំនុំ គឺមើលខុសត្រូវលើវត្ថុដ៏បរិសុទ្ធបំផុត។