ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
ជនគណនា 29:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវថ្វាយតង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ។ សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវថ្វាយដង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប អាល់គីតាប ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ |
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
តែសត្វណាដែលវិកលវិការ នោះអ្នករាល់គ្នាមិនត្រូវថ្វាយឡើយ ដ្បិតព្រះអង្គមិនទទួលសត្វយ៉ាងនោះស្នងអ្នករាល់គ្នាទេ។
អ្នករាល់គ្នាត្រូវថ្វាយតង្វាយចម្អិន ជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ ដែលត្រូវតែជាសត្វល្អឥតខ្ចោះ។
អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុត គឺតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលដប់បី ចៀមឈ្មោលពីរ កូនចៀមឈ្មោលអាយុមួយខួបចំនួនដប់បួន សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
ហើយអ្នករាល់គ្នាត្រូវថ្វាយតង្វាយដុត ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនប្រាំពីរ។
ត្រូវថ្វាយតង្វាយម្សៅ គឺជាម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេង គឺបីខ្ញឹងសម្រាប់គោនោះ ពីរខ្ញឹងសម្រាប់ចៀមមួយនោះ
ប៉ុន្ដែ ប្រសិនបើសត្វនោះមានស្លាកស្នាម គឺប្រសិនបើសត្វនោះខ្វិន ឬខ្វាក់ ឬមានខ្ចោះអាក្រក់កន្លែងណាមួយ មិនត្រូវថ្វាយជាយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ។
មិនត្រូវយកគោ ឬចៀមណាដែលមានស្លាកស្នាម ឬអាក្រក់អ្វី ថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ ដ្បិតនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។