ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 29:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​គ្រប់​ទាំង​សេចក្ដី​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ថ្លែង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​ថ្លែង​ប្រាប់​ជន‌ជាតិ អ៊ីស្រ‌អែល នូវ​ពាក្យ​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់។

សូមមើលជំពូក



ជន‌គណនា 29:40
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​បាន​ធ្វើ​អស់​ទាំង​‌ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក គឺ​លោក​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់។


អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់របស់​អ្នក​រាល់​គ្នា បន្ថែម​ពី​លើ​តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​តង្វាយ​ដុត តង្វាយ​ម្សៅ តង្វាយ​ច្រួច និង​តង្វាយ​មេត្រី ដែល​អ្នក​រាល់​គ្នា​ថ្វាយ»។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


ដ្បិត​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ពី​បំណង​ទាំង​មូល​របស់​ព្រះ​ឡើយ។


ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ


មើល៍ ខ្ញុំ​បាន​បង្រៀន​ច្បាប់ និង​បញ្ញត្តិ​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចូល​ទៅ​កាន់​កាប់។


ព្រះ‌អង្គ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែល​តែង​តាំង​ព្រះ‌អង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ដំណាក់​ទាំង​មូល​របស់​ព្រះ​ដែរ។


លោក​ម៉ូសេ​ស្មោះ​ត្រង់​នៅ​ក្នុង​ដំណាក់​ព្រះ‌អង្គ​ទាំង​មូល ក្នុង​នាម​ជា​អ្នក​បម្រើ ដើម្បី​ធ្វើ​បន្ទាល់​ពី​សេចក្តី​ដែល​នឹង​ត្រូវ​ថ្លែង​មក​តាម​ក្រោយ។