ហេព្រើរ 3:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 លោកម៉ូសេស្មោះត្រង់នៅក្នុងដំណាក់ព្រះអង្គទាំងមូល ក្នុងនាមជាអ្នកបម្រើ ដើម្បីធ្វើបន្ទាល់ពីសេចក្តីដែលនឹងត្រូវថ្លែងមកតាមក្រោយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ម៉ូសេបានស្មោះត្រង់ក្នុងដំណាក់ទាំងមូលរបស់ព្រះក្នុងនាមជាអ្នកបម្រើ ដើម្បីជាទីបន្ទាល់ចំពោះសេចក្ដីដែលរៀបនឹងត្រូវបានថ្លែង សូមមើលជំពូកKhmer Christian Bible5 ដោយឡែក លោកម៉ូសេបានស្មោះត្រង់ក្នុងនាមជាអ្នកបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទាំងមូល ដើម្បីជាបន្ទាល់អំពីសេចក្ដីដែលនឹងត្រូវប្រកាស សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ចំពោះលោកម៉ូសេ លោកមានចិត្តស្មោះត្រង់នឹងកិច្ចការក្នុងព្រះដំណាក់ទាំងមូល ក្នុងឋានៈលោកជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ហើយលោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ សូមមើលជំពូកអាល់គីតាប5 ចំពោះណាពីម៉ូសាគាត់មានចិត្ដស្មោះត្រង់នឹងកិច្ចការ ក្នុងដំណាក់នៃអុលឡោះទាំងមូលក្នុងឋានៈគាត់ជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីបន្ទូលដែលអុលឡោះនឹងថ្លែង។ សូមមើលជំពូក |
កាលគេបានណាត់ថ្ងៃមួយដើម្បីជួបជាមួយលោករួចហើយ គេក៏នាំគ្នាច្រើនជាងមុន ចូលមកជួបនៅផ្ទះរបស់លោក។ លោកវែកញែកពន្យល់ប្រាប់គេ តាំងពីព្រឹករហូតដល់ល្ងាច ទាំងធ្វើបន្ទាល់អំពីព្រះរាជ្យរបស់ព្រះ ហើយព្យាយាមពន្យល់គេអំពីព្រះយេស៊ូវឲ្យគេបានជឿ ចេញពីគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ និងគម្ពីរហោរា។
រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាកដូចអ្នកដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ បន្ទាប់មក អ្នករាល់គ្នាអាចនឹងត្រឡប់មកស្រុកដែលជាកេរអាកររបស់ខ្លួនវិញ ហើយចាប់យកស្រុកនោះ ជាស្រុកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានប្រគល់ឲ្យអ្នក នៅត្រើយខាងកើតទន្លេយ័រដាន់»។
ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ប្រជាជនអ៊ីស្រាអែល គឺដូចមានសេចក្ដីចែងនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេថា «អាសនាធ្វើពីដុំថ្មទាំងមូល គឺថ្មដែលមិនមានអ្នកណាយកដែកមកដាប់ពីលើ»។ គេក៏ថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនានោះ ព្រមទាំងថ្វាយតង្វាយមេត្រីផង។
ពួកអ៊ីស្រាអែលទាំងអស់ ទាំងពួកអ្នកប្រទេសក្រៅ ទាំងពួកអ្នកស្រុក ព្រមទាំងពួកចាស់ទុំ ពួកនាយក និងពួកចៅក្រម នាំគ្នាឈរសងខាងហិប នៅមុខពួកលេវីជាសង្ឃ ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ពួកគេពាក់កណ្ដាលឈរខាងភ្នំកេរិស៊ីម ពាក់កណ្ដាលទៀតឈរខាងភ្នំអេបាល ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ពីដំបូង ដើម្បីឲ្យពរប្រជាជនអ៊ីស្រាអែល។