ដោយព្រោះព្រះប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានជាគេថ្វាយកូនគោប្រាំពីរ និងពពែប្រាំពីរ ទុកជាយញ្ញបូជា។
ជនគណនា 29:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំពីរ ត្រូវថ្វាយគោឈ្មោលប្រាំពីរ ចៀមឈ្មោលពីរ កូនចៀមឈ្មោលអាយុមួយខួបល្អឥតខ្ចោះ ចំនួនដប់បួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំពីរ ត្រូវយកគោស្ទាវឈ្មោលប្រាំពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី៧ ត្រូវថ្វាយគោឈ្មោល៧ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប អាល់គីតាប នៅថ្ងៃទីប្រាំពីរ ត្រូវយកគោស្ទាវឈ្មោលប្រាំពីរចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន |
ដោយព្រោះព្រះប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានជាគេថ្វាយកូនគោប្រាំពីរ និងពពែប្រាំពីរ ទុកជាយញ្ញបូជា។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងបណ្តេញអ្នកឲ្យបាត់ចេញពីផែនដីទៅ គឺអ្នកនឹងត្រូវស្លាប់ក្នុងឆ្នាំនេះ ពីព្រោះអ្នកបានពោលសេចក្ដីបះបោរទាស់នឹងព្រះយេហូវ៉ា។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលពីរឲ្យទូលបង្គំផង»។
ត្រូវថ្វាយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប បន្ថែមពីលើតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច។
ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ ចៀម និងកូនចៀមទាំងអស់នោះ តាមចំនួនដូចបានបង្គាប់ទុក។