ចាប់ពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា ប៉ុន្តែ គ្រឹះរបស់ព្រះវិហារនៃព្រះយេហូវ៉ា មិនទាន់បានចាក់នៅឡើយទេ។
ជនគណនា 29:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នករាល់គ្នាត្រូវថ្វាយតង្វាយដុត ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនប្រាំពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យថ្វាយដង្វាយដុតជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺជាកូនគោឈ្មោល១ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប អាល់គីតាប ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ |
ចាប់ពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា ប៉ុន្តែ គ្រឹះរបស់ព្រះវិហារនៃព្រះយេហូវ៉ា មិនទាន់បានចាក់នៅឡើយទេ។
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
អ្នករាល់គ្នាត្រូវថ្វាយតង្វាយចម្អិន ជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ ដែលត្រូវតែជាសត្វល្អឥតខ្ចោះ។
ត្រូវថ្វាយតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ។
នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ នេះជាថ្ងៃសម្រាប់ឲ្យអ្នករាល់គ្នាផ្លុំត្រែ
ត្រូវថ្វាយតង្វាយម្សៅ គឺជាម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេង សម្រាប់គោឈ្មោល ពីរខ្ញឹងសម្រាប់ចៀមឈ្មោល
ត្រូវថ្វាយតង្វាយដុត គឺតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោឈ្មោលមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបល្អឥតខ្ចោះ ចំនួនប្រាំពីរ
ត្រូវថ្វាយតង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ។ សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។