នៅថ្ងៃដប់ប្រាំក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ អ្នករាល់គ្នាត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ារយៈពេលប្រាំពីរថ្ងៃ។
«នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
នៅថ្ងៃ១៥ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
«នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយជូនអុលឡោះតាអាឡាក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
រួចទ្រង់តម្រូវឲ្យមានបុណ្យនៅថ្ងៃដប់ប្រាំខែទីប្រាំបី ឲ្យដូចជាបុណ្យដែលគេធ្វើនៅស្រុកយូដាដែរ ហើយទ្រង់ថ្វាយយញ្ញបូជានៅលើអាសនា ទ្រង់ក៏ធ្វើដូច្នោះនៅក្រុងបេត-អែលទៀត ព្រមទាំងថ្វាយយញ្ញបូជាដល់រូបគោដែលទ្រង់បានធ្វើផង ទ្រង់ដាក់ពួកសង្ឃ ដែលបានតាំងឡើង សម្រាប់ទីខ្ពស់ទាំងប៉ុន្មាន ឲ្យនៅក្រុងបេត-អែល។
ពួកគេប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតរាល់ថ្ងៃ ឲ្យត្រូវចំនួនតាមបញ្ញត្តិ ដែលបានតម្រូវតាមថ្ងៃនីមួយៗ
ពួកគេឃើញមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេថា ពួកកូនចៅអ៊ីស្រាអែលត្រូវនៅក្នុងបារាំ ក្នុងវេលាបុណ្យខែទីប្រាំពីរ
រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃដំបូង រហូតដល់ថ្ងៃចុងបំផុត លោកក៏អាននៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ។ គេប្រារព្ធពិធីបុណ្យនោះអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី មានការប្រជុំយ៉ាងឱឡារិក តាមបញ្ញត្តិ។
ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។
ត្រូវធ្វើបុណ្យអាទិត្យទីប្រាំពីរ គឺជាបុណ្យផលដំបូងពីចម្រូតស្រូវសាលី និងបុណ្យប្រមូលផលចុងឆ្នាំ។
ដល់ថ្ងៃទីដប់ប្រាំ ខែទីប្រាំពីរ ក្នុងពេលបុណ្យនោះ លោកត្រូវធ្វើដូច្នោះទៀតគ្រប់ប្រាំពីរថ្ងៃ តាមរបៀបតង្វាយលោះបាប តង្វាយដុត តង្វាយម្សៅ និងតង្វាយប្រេងដែរ»។
នៅថ្ងៃដំបូង ត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។
នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ អ្នករាល់គ្នាត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ នេះជាថ្ងៃសម្រាប់ឲ្យអ្នករាល់គ្នាផ្លុំត្រែ
អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុត គឺតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលដប់បី ចៀមឈ្មោលពីរ កូនចៀមឈ្មោលអាយុមួយខួបចំនួនដប់បួន សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
នៅថ្ងៃទីប្រាំបី អ្នករាល់គ្នាត្រូវមានការប្រជុំយ៉ាងឱឡារិក អ្នករាល់គ្នាមិនត្រូវធ្វើការរកស៊ីអ្វីឡើយ។
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។