ជនគណនា 24:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សាសន៍កែននឹងត្រូវភ្លើងឆេះ ហើយសាសន៍អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះ អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ សាសន៍កែននឹងត្រូវរោយរៀវទៅ ដរាបដល់សាសន៍អាសស៊ើរនាំទៅជាឈ្លើយ។ អាល់គីតាប ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះ អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។ |
គេក៏ចូលមកជួបសូរ៉ូបាបិល និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយជម្រាបថា៖ «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏ថ្វាយបង្គំព្រះរបស់អស់លោក ដូចជាអស់លោកដែរ យើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងតែពីគ្រាដែលព្រះបាទអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះមកម្ល៉េះ»។
ឯស្រុកអាសស៊ើរក៏បានចូលរួមជាមួយគេដែរ សាសន៍ទាំងនោះចូលដៃជាមួយ ពួកកូនចៅឡុត។ -បង្អង់
ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ ដ្បិតនៅក្នុងព្រះអង្គ កូនកំព្រារកបានសេចក្ដីមេត្តាករុណា។
គាត់បញ្ចេញព្រះបន្ទូលទៀត ដោយពាក្យថា៖ «ឱគួរអនិច្ចាណាស់ហ្ន៎ តើអ្នកណានឹងរស់នៅបាន ពេលព្រះទ្រង់ធ្វើការនេះ?