ក្នុងរវាងប្រាំពីរថ្ងៃនៃបុណ្យ លោកត្រូវរៀបចំតង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឥតខ្ចោះ រាល់ៗថ្ងៃគ្រប់ប្រាំពីរថ្ងៃនោះ ព្រមទាំងពពែឈ្មោលមួយរាល់ថ្ងៃដែរ ទុកជាតង្វាយលោះបាប។
ជនគណនា 23:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម ហើយបាឡាក និងបាឡាមក៏ថ្វាយគោឈ្មោល និងចៀមមួយ នៅលើអាសនានីមួយៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម។ ព្រះបាទបាឡាក់ និងលោកបាឡាមបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាឡាកទ្រង់ក៏ធ្វើដូចជាបាឡាមបានថា នោះបាឡាក ហើយនឹងបាឡាមក៏ថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ អាល់គីតាប ស្តេចបាឡាក់ក៏ធ្វើតាមពាក្យរបស់បាឡាម។ ស្តេចបាឡាក់ និងបាឡាមបានជូនគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។ |
ក្នុងរវាងប្រាំពីរថ្ងៃនៃបុណ្យ លោកត្រូវរៀបចំតង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឥតខ្ចោះ រាល់ៗថ្ងៃគ្រប់ប្រាំពីរថ្ងៃនោះ ព្រមទាំងពពែឈ្មោលមួយរាល់ថ្ងៃដែរ ទុកជាតង្វាយលោះបាប។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលពីរឲ្យទូលបង្គំផង»។
ស្ដេចក៏នាំគាត់ទៅកាន់វាលសូភិម គឺទៅលើកំពូលភ្នំពីសកា ហើយសង់អាសនាប្រាំពីរ រួចថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាសង់អាសនាប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោលប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យទូលបង្គំផង»។
បាឡាមទូលទៅបាឡាកថា៖ «សូមព្រះករុណាឈរនៅជិតតង្វាយដុតនេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបទូលបង្គំ។ សេចក្ដីណាដែលព្រះអង្គបង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលថ្វាយព្រះករុណា»។ គាត់ក៏ឡើងទៅលើទីខ្ពស់
បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម គឺបានថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។