Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 23:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 បាឡាក​ទ្រង់​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​ថា នោះ​បាឡាក ហើយ​នឹង​បាឡាម​ក៏​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 បាឡាក​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម ហើយ​បាឡាក និង​បាឡាម​ក៏​ថ្វាយ​គោ​ឈ្មោល និង​ចៀម​មួយ នៅ​លើ​អាស‌នា​នីមួយៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម។ ស្តេច​បាឡាក់ និង​បាឡាម​បាន​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នី​មួយៗ។

សូមមើលជំពូក ចម្លង




ជន‌គណនា 23:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក្នុង​រវាង​៧​ថ្ងៃ​នៃ​បុណ្យ នោះ​លោក​ត្រូវ​រៀបចំ​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​៧ នឹង​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ​រាល់ៗ​ថ្ងៃ​គ្រប់​៧​ថ្ងៃ​នោះ ព្រម​ទាំង​ពពែ​ឈ្មោល​១​រាល់​ថ្ងៃ​ដែរ ទុក​ជា​ដង្វាយ​លោះ​បាប


នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​រៀប​គោ​ឈ្មោល​៧ នឹង​ចៀម​ឈ្មោល​៧​ផង


នោះ​ទ្រង់​នាំ​គាត់​ទៅ​ឯ​វាល​សូភិម នៅ​លើ​ភ្នំ​ពីសកា ក៏​ធ្វើ​អាសនា​៧ ហើយ​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ


នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​សូម​រៀប​គោ​៧ នឹង​ចៀម​៧ ឲ្យ​ទូលបង្គំ​ទៀត


រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ទូលបង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូលបង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់


រួច​បាឡាក​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​មាន​វាចា គឺ​បាន​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម