៙ ដ្បិតការលើកតម្កើង មិនមែនមកពីទិសខាងកើត ឬមកពីទិសខាងលិច ហើយក៏មិនមែនមកពីទីរហោស្ថានដែរ
ជនគណនា 22:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាកមានរាជឱង្ការទៅកាន់បាឡាមថា៖ «តើយើងមិនបានចាត់គេឲ្យទៅអញ្ជើញលោកមកទេឬ? ហេតុអ្វីបានជាលោកមិនបានមកជួបយើង? តើយើងមិនអាចលើកកិត្តិយសលោកបានទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាឡាក់មានរាជឱង្ការទៅកាន់លោកបាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញលោក ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង តើលោកស្មានថាយើងមិនអាចលើកកិត្តិយសលោកឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាឡាកមានបន្ទូលទៅបាឡាមថា តើអញមិនបានចាត់គេឲ្យទៅហៅឯងមកទេឬអី ហេតុអ្វីបានជាឯងមិនបានមកឯអញ តើអញមិនអាចនឹងលើកឯងឲ្យបានជាធំទេឬអី អាល់គីតាប ស្តេចបាឡាក់មានប្រសាសន៍ទៅកាន់បាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញអ្នក ហេតុអ្វីបានជាអ្នកមិនព្រមមកជួបយើង តើអ្នកស្មានថាយើងមិនអាចលើកកិត្តិយសអ្នកឬ?»។ |
៙ ដ្បិតការលើកតម្កើង មិនមែនមកពីទិសខាងកើត ឬមកពីទិសខាងលិច ហើយក៏មិនមែនមកពីទីរហោស្ថានដែរ
កាលបាឡាកឮថា បាឡាមមកដល់ហើយ ស្ដេចក៏ចេញទៅជួបគាត់នៅទីក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ត្រង់ចំណុចមួយក្បែរជាយដែន។
បាឡាមទូលទៅបាឡាកថា៖ «មើល៍ ទូលបង្គំបានមកគាល់ព្រះករុណាហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន? ពាក្យណាដែលព្រះទ្រង់ដាក់នៅក្នុងមាត់ទូលបង្គំ ពាក្យនោះហើយដែលទូលបង្គំត្រូវតែនិយាយ»។
ឥឡូវនេះ ចូរលោករត់ទៅកន្លែងលោកវិញទៅ! យើងបានគិតថា "យើងនឹងលើកលោកឲ្យមានសក្តិយសជាធំ" តែព្រះយេហូវ៉ាបានឃាត់មិនឲ្យលោកមានសក្តិយសទេ»។
ហើយទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យអំណាច និងសិរីល្អនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំប្រគល់ឲ្យអ្នកណាស្រេចតែនឹងចិត្តខ្ញុំ។
ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន បើអ្នករាល់គ្នាទទួលកិត្តិសព្ទតែពីគ្នាទៅវិញទៅមក តែមិនស្វែងរកកិត្តិសព្ទដែលមកពីព្រះអង្គ ជាព្រះតែមួយអង្គដូច្នេះ?